ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

ឯកឧត្តម ជា សុមេធី និងលោកជំទាវ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា យិប ថាំកេសន

mosvy
25 ខែ​វិច្ឆិកា 2023

កោះកុង៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ជា សុមេធី និងលោកជំទាវ អញ្ជើញដឹកនាំប្រតិភូនក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា យិប ថាំកេសន ត្រូវជាមាតាក្មេករបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្ដម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងត្រូវជាម្ដាយបង្កើតរបស់លោកជំទាវ តៅ តឿន ទៀបាញ់ ដែលបានទទួលអនិច្ចកម្ម ដោយជរាពាធ នៅម៉ោង ១២:២០នាទីរសៀល ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៩៩ឆ្នាំ ស្ថិតនៅគេហដ្ឋាន ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ស្ថិតក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនេះ ឯកឧត្តម ជា សុមេធី និងមន្ត្រីរាជការទាំងអស់នៃក្រសួងសង្គមកិច្ច សូមចូលរួមសំដែងនូវសមានទុក្ខ និងការសោកស្តាយឥតឧបមាជាមួយ សម្ដេច និងក្រុមគ្រួសារទាំងអស់នៃសព និងសូមធ្វើគារវកិច្ចដោយក្តីក្រៀមក្រំបំផុតចំពោះវិញ្ញាណក្ខន្ធមហាឧបាសិកា យិប ថាំកេសន និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធមហាឧបាសិកា យិប ថាំកេសន សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ ឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមជាអធិបតីក្នុង«ពិធីប្រគល់-ទទួលសម្ភារៈឌីជីថលសម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា»  ចំនួន១១៦ឈុត ជូនដល់ឃុំ-សង្កាត់ចំនួន ១១៦ឃុំ-សង្កាត់ នៃខេត្តព្រៃវែង

    mosvy Author/
    20 ខែ​មីនា 2026
  • វីដេអូ Social Assistance Achievement in Cambodia 2016-2025

    mosvy Author/
    20 ខែ​មីនា 2026
  • The Achievement of Social Assistance Programmes in Cambodia

    mosvy Author/
    19 ខែ​មីនា 2026
  • អបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ឆ្នាំ២០២៦!

    mosvy Author/
    20 ខែ​មីនា 2026
  • រាជរដ្ឋាភិបាលចេញសារាចរ ស្តីពី ការរៀបចំទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026
  • សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026