ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

តំណាងឯកឧត្តម ជា សុមេធី រៀបចំដំណើរទស្សកិច្ចជូនប្រតិភូមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យារណបជំនួយនៃសាធារណរដ្ឋម៉ាណិតចិន

mosvy
25 ខែ​វិច្ឆិកា 2023

ភ្នំពេញ៖ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការនិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានរៀបចំដំណើរទស្សកិច្ចជូនប្រតិភូមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យារណបជំនួយនៃសាធារណរដ្ឋម៉ាណិតចិន បន្ទាប់ពីកម្មវិធីប្រគល់និងទទួលសម្ភារៈឧបករណ៍រណបជំនួយទ្រទ្រង់រាងកាយ។ ជំនួយទាំងនោះ គិតជាទឹកប្រាក់សរុបចំនួន៧០០ ០០០យ័ន ស្មើនឹង ១០០ ០០០ដុល្លារសហរដ្ឋអាមេរិក។

ក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូចិនបានអញ្ជើញទស្សនានិងស្វែងយល់ពីប្រវត្តិនៃសារៈមន្ទីរជាតិបរិវេណវិមានឯករាជ្យ រួចបានអញ្ជើញបន្តដំណើរទៅមណ្ឌបព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯករាជ្យជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៅសួនច្បារ ខាងកើតវិមានឯករាជ្យ ព្រមទាំងពិសាអារសាមគ្គីដើម្បីជាការថ្លែងអំណរគុណជូនភាគីចិន។

គួរបញ្ជាក់ផងដែរថា ឧបករណ៍រណបជំនួយទ្រទ្រង់រាងកាយដល់ជនមានពិការភាពដែលចិនផ្តល់ឱ្យរួមមាន ឈើច្រត់ជើង៤គ្មានកង់ (តូច មធ្យម ធំ) សរុបចំនួន ១៨គ្រឿង ឈើច្រត់ជើង៤មានកង់មុខ១គូ (តូច មធ្យម ធំ)សរុបចំនួន២២គ្រឿង ឈើច្រត់ជើង៤មានកង់មុខក្រោយសរុបចំនួន១៤គ្រឿង ឈើច្រត់សម្រាប់ជនមានពិការភាពភ្នែកសរុបចំនួន១៥គ្រឿង ឈើច្រត់ជើង១សរុបចំនួន៤០គ្រឿង ឈើច្រត់ជើង៤សរុបចំនួន២០គ្រឿង ឈើច្រត់ទ្រកំភួនដៃសរុបចំនួន២០គ្រឿង ឈើច្រត់ទ្រក្លៀក (តូច មធ្យម ធំ) សរុបចំនួន៧០គ្រឿង។

ជាមួយនេះឧបករណ៍ជំនួយការឈរសរុបចំនួន០៥គ្រឿង រទេះបង្វិលដៃ (តូច មធ្យម ធំ)សរុបចំនួន៥២គ្រឿង កៅអីអង្គុយកុមារតូចសរុបចំនួន ០១គ្រឿង រទេះអគ្គិសនី(តូច មធ្យម និងធំ)សរុបចំនួន១០គ្រឿង ឧបករណ៍កែវពង្រីករូបភាព(កម្រិត 500, 700)សរុបចំនួន ៤៥គ្រឿង កែវពង្រីកអុបទិកមានដៃនិងគ្មានដៃសរុបចំនួន ១៥០គ្រឿង ឧបករណ៍ពង្រីកអេឡិកត្រូនិកសរុបចំនួន៥០គ្រឿង៕

ព័ត៌មានជាប់ទាក់ទង

  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ បានអញ្ញើញចូលរួម ជាអធិបតីក្នុងពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនានិងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

    mosvy Author/
    3 ខែ​មិថុនា 2026
  • សារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

    mosvy Author/
    1 ខែ​មិថុនា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​ឧសភា 2026
  • រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩

    mosvy Author/
    15 ខែ​ឧសភា 2026
  • ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ”សៀវភៅ ស សង្គមកិច្ច”

    mosvy Author/
    10 ខែ​មេសា 2026