ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

សិក្ខាសាលាផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពស្ថាប័នក្រោមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២២-២០៣៥

mosvy
23 ខែ​តុលា 2024

ខេត្តបាត់ដំបង៖ ថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័កព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម យៀប ម៉ាលីណូ ជាតំណាង ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ ក្នុងពិធីបើកនិងដឹកនាំ «សិក្ខាសាលាផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពស្ថាប័នក្រោមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២២-២០៣៥»។

អង្គសិក្ខាសាលា បានបង្ហាញអំពីប្រព័ន្ធមួយចំនួនដូចជា

១.ប្រព័ន្ធគ្រប់គ្រងករណីសេវាសង្គមកិច្ចរួម

២.ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងពិការភាព ៣.ប្រព័ន្ធឌីជីថលរបស់មូលនិធិជាតិជំនួយសង្គម

៤.ប្រព័ន្ធគ្រប់គ្រងករណីកុមារតាមបច្ចេកវិទ្យា (Premero) ជូនដល់អង្គភាពទាំងអស់ដែលបានអញ្ជើញចូលរួម និងជាពិសេសបញ្ច្រាបនិងពង្រឹងសមត្ថភាពមន្ត្រីនៅតាមរាជធានីខេត្ត។

សិក្ខាសាលានេះមានសមាសភាពចូលរួម ពី ឯកឧត្តមអគ្គលេខាធិការនៃអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោកជំទាវអភិបាលរងខេត្ត លោកអគ្គនាយករងមូលនិធិជាតិជំនួយសង្គម លោក លោកស្រីប្រធានឬតំណាង មន្ទីរស.អ.យ. ទាំង២៥រាជធានី ខេត្ត លោកប្រធាននាយកដ្ឋាន តំណាងមណ្ឌលបុរីកុមារកំព្រាខេត្តបាត់ដំបងទី១ និងទី២ អង្គការចំនួន១៩ នៅក្នុងខេត្តបាត់ដំបង និងសមាជិក សមាជិកាក្រុមការងារសរុប១០៥នាក់ ស្រី២៨នាក់។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026