ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តម ម៉េត មករា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី«សិទ្ធិទទួលបានយុត្តិធម៌សម្រាប់ជនមានពិការភាពក្នុងប្រព័ន្ធយុត្តិធម៌» សម្រាប់មន្រ្ដីយុត្ដិធម៌

mosvy
25 ខែ​មិថុនា 2025

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២៥ ឯកឧត្តម ម៉េត មករា រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «សិទ្ធិទទួលបានយុត្តិធម៌សម្រាប់ជនមានពិការភាពក្នុងប្រព័ន្ធយុត្តិធម៌» សម្រាប់មន្ត្រីយុត្តិធម៌ នៅសណ្ឋាគារ Sea Breeze Villa ខេត្តព្រះសីហនុ។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ២ថ្ងៃ ពីថ្ងៃទី២៥-២៦ ខែមិថុនា ឆ្នាំ២០២៥ រៀបចំដោយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងយុត្តិធម៌ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (UNOHCHR)។

វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីមន្ត្រីយុត្តិធម៌ ដែលជាចៅក្រម ព្រះរាជអាជ្ញារង ចៅក្រមកម្មសិក្សា ប្រធាន អនុប្រធានការិយាល័យ មកពីខេត្តគោលដៅ ចំនួន៥ រួមមាន ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តតាកែវ និស្សិតផ្នែកច្បាប់ អង្គការជាតិ អន្តរជាតិ និងអ្នកពាក់ព័ន្ធ សរុប ចំនួន ៤៣នាក់។

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺ

១-លើកកម្ពស់ការយល់ដឹងអំពីសិទ្ធិរបស់ជនមានពិការភាព ស្របតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងក្របខណ្ឌគតិយុត្តិជាតិ។

២-លើកកម្ពស់ការយល់ដឹងអំពីគម្រូសិទ្ធិមនុស្សក្នុងវិស័យពិការភាព និងរបៀបអនុវត្តគម្រូសិទ្ធិមនុស្សនេះ នៅក្នុងកិច្ចការងាររបស់មន្ត្រីក្នុងប្រព័ន្ធយុត្តិធម៌។

៣-ស្វែងយល់ពីរបៀបនៃការអនុវត្តកាតព្វកិច្ចក្នុងក្របខណ្ឌច្បាប់ជាតិ និងអន្តរជាតិដើម្បីផ្តល់នូវយុត្តិធម៌ ពេលមានសំណុំរឿងទាក់ទងនឹងជនមានពិការភាព នៅក្នុងដំណើរការនីតិវិធីតុលាការ។៤-កំណត់បញ្ហា ទទួលស្គាល់ និងកាត់បន្ថយឧបសគ្គនានាដែលជនមានពិការភាពជួបប្រទះ នៅពេលពួកគេអនុវត្តសិទិ្ធរបស់ខ្លួន។

៥-កំណត់ឱកាសទាំងឡាយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងតួអង្គក្នុងប្រព័ន្ធយុត្តិធម៌ និងអង្គការតំណាងជនមានពិការភាព ព្រមទាំងដៃគូនានានៅថ្នាក់មូលដ្ឋាន ដើម្បីលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌សម្រាប់ជនមានពិការភាព៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026