ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ លោក ឈន សារិន អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង បានចូលរួមក្នុងកិច្ចការបើកប្រជុំសាមញ្ញលើកទី១ អាណត្តិ ទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី សមាជិក្រុមប្រឹក្សាខេត្ត អភិបាលរង ខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត លោក អភិបាលក្រុង ស្រុក ទាំង៨។
ស្របតាមរបៀបវារៈនៃកិច្ចប្រជុំដូចខាងក្រោម៖
១. ផ្សព្វផ្សាយអំពីសេចក្ដីណែនាំលេខ ០២៤ សណន របស់ក្រសួងមហាផ្ទៃ ស្ដីពីការរៀបចំបទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សា និងគំរូបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា
២. ការផ្ដួចផ្ដើមរៀបចំសេចក្ដីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា សម្រាប់រយៈពេល១២ខែ
៣. របាយការណ៍លទ្ធផលការងាររបស់រដ្ឋបាលខេត្ត នៅក្នុងអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត និងទិសដៅការងារបន្ត
៤. បញ្ហាផ្សេងៗ។
















