ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ក្រសួងសង្គមកិច្ចរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការតម្រង់ទិសដំបូងជូនមន្ត្រីរាជការក្របខណ្ឌថ្មីឆ្នាំ២០២៣

mosvy
26 ខែ​តុលា 2023

ភ្នំពេញ៖ថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ ឯឯកឧត្តម សុខ ផេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការតម្រង់ទិសដំបូងជូនមន្ត្រីរាជការ ក្របខណ្ឌថ្មី ឆ្នាំ២០២៣។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងពង្រឹសមត្ថភាព និងបង្កើនចំណេះដឹង ដល់មន្ត្រីរាជការក្របខណ្ឌថ្មី លើច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងក្រមសីលធម៌វិជ្ជាជីវៈសម្រាប់មន្ត្រីរាជការស៊ីវិល ក៏ដូចជាឲ្យមន្ត្រីរាជការរបស់ក្រសួងឱ្យមានការយល់ដឹងអំពីបេសកកម្ម មុខងារ ភារកិច្ច និងរចនាសម្ព័ន្ធរបស់ក្រសួងដែលជាទុនសម្រាប់បង្ហាញផ្លូវដល់មន្ត្រីរាជការរបស់ក្រសួងក្នុងអនុវត្តមុខងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវាគាំពារដល់មុខសញ្ញាវិស័យសង្គមកិច្ច ។

ឯកឧត្តម សុខ ផេង រដ្ឋលេខាធិការ បានមានប្រសាសន៍ថា តាមការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ តំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងអនុវត្តតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមការដឹកនាំដោយឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចាត់ទុកការអភិវឌ្ឍនិងពង្រឹងសមត្ថភាពមន្រ្តីរាជការជាកម្មវិធីអាទិភាព ពីព្រោះការអភិវឌ្ឍមួយប្រកបដោយចីរភាពគឺទាមទាឲ្យមានធនធានមនុស្សដែលពោពេញដោយសមត្ថភាព ចំណេះដឹង ជំនាញ់ច្បាស់លាស់ និងពិតប្រាកដ៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026