ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋលេខាធិការ ទៀវ សុគន្ធ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងផ្តល់យោបល់ ទៅលើផែនការសកម្មភាពអនុវត្តអនុសាសន៍ទាំង១៥ របស់សម្តេចមហាបវរធិបតី

mosvy
27 ខែ​មីនា 2024

ទីស្តីការក្រសួង ៖ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ទៀវ សុគន្ធ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មការពិនិត្យតាមដានការអនុវត្តអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងផ្តល់យោបល់ ទៅលើផែនការសកម្មភាពអនុវត្តអនុសាសន៍ទាំង១៥ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ថ្លែងក្នុងឱកាសសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣-២០២៤។


កិច្ចប្រជុំបានប្រព្រឹត្តិទៅតាមរបៀវារៈដែលបានគ្រោងទុកដូចខាងក្រោម៖
១. ការប្រកាសសមាសភាពគណៈកម្មការពិនិត្យតាមដានអនុវត្តអនុសាសន៍សម្តេចមហាបវរធិបតី
២. ពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងផែនការអនុវត្តអនុសាសន៍។

កិច្ចប្រជុំទទួលបានលទ្ធផលមួយចំនួនដូចខាងក្រោម ៖
១. កិច្ចប្រជុំបានឯកភាពស្ទើរតែទាំងស្រុងទៅលើសេចក្តីព្រាងផែនការនៅសេសសល់តែចំណុចបន្តិចបន្តួចដែលស្នើសុំកែសម្រួល។
២. កិច្ចប្រជុំបានកំណត់យកពេលវេលាសម្រាប់ការរៀបចំកិច្ចប្រជុំជាប្រចាំក្នុងរយៈពេលមួយខែម្តង ដើម្បីតាមដានពីវឌ្ឍនភាពនៃការអនុវត្តអនុសាសន៍របស់សម្តេចមហាបវរធិបតី។
៣. នាយកដ្ឋានផែនការស្ថិតិ និងសរុប ត្រូវរៀបចំតារាងលទ្ធផលសម្រាប់ធ្វើការតាមដានលទ្ធផលការងារជាប្រចាំរបស់អង្គភាពដែលពាក់ព័ន្ធទាំងអស់។

៤.កិច្ចប្រជុំបានឯកភាពផ្សព្វផ្សាយផែនការអនុវត្តអនុសាសន៍ទៅដល់គ្រប់ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធដើម្បីចូលរួម និងអនុវត្តឱ្យបានពេញលេញ។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026