ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌីន បូរី អគ្គនាយកសេវាសង្គមកិច្ច អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពីមូលដ្ឋានគ្រឹះនៃការថែទាំកុមារដោយឪពុកម្ដាយធម៌

mosvy
27 ខែ​ឧសភា 2024

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឌីន បូរី អគ្គនាយកសេវាសង្គមកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពីមូលដ្ឋានគ្រឹះនៃការថែទាំកុមារដោយឪពុកម្ដាយធម៌ ក្រោមគម្រោងអភិវឌ្ឍការទុកដាក់កុមារក្នុងគ្រួសារនៅកម្ពុជា របស់ក្រសួង ស.អ.យ សហប្រតិបត្តិការជាមួយនឹងអង្គការ Care For Children នៅសណ្ឋាគារបៃតង និងរីស៊ត ដោយមានការចូលរួមពីលោកជំទាវប្រធាន គ.ក.ស.ក រាជធានីភ្នំពេញ នៃក្រុមប្រឹក្សារាជធានីភ្នំពេញ លោក អនុប្រធាននាយកដ្ឋានកិច្ចការពារកុមារ និងលោក លោកស្រីប្រធានការិយាល័យនៃនាយកដ្ឋានកិច្ចការពារកុមារ និងលោកអនុប្រធានមន្ទីរ និងមន្រ្តីបង្គោលនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ព្រមទាំងមន្ត្រីបង្គោលនៃការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ខណ្ឌទាំង១៤ សរុបអ្នកចូលរួមចំនួន៤៥រូប។

វគ្គបណ្តុះបណ្ដាលនេះមានចំនួន៤វគ្គ ដែលនេះជាវគ្គទី១ មានរយៈពេល៣ថ្ងៃពេញ ដែលរៀបចំឡើងក្នុងគោលបំណងដូចខាងក្រោម៖
-ចែករំលែកចំណេះដឹងជាមូលដ្ឋាននៃការថែទាំកុមារដោយគ្រួសារធម៌
-បន្តនីតិវិធីបន្ទាប់ពីទទួលបានវគ្គបណ្តុះបណ្តាលដោយអនុវត្តករណីផ្ទាល់ជាបណ្ដើរៗ
-បន្តនីតិវិធីជ្រើសរើសឪពុកម្តាយធម៌ក្នុងរាជធានីភ្នំពេញ ក្នុងតំបន់គោលដៅដែលកំណត់ និងចង្អុលបង្ហាញដោយមន្ទីរ ស.អ.យ រាជធានីភ្នំពេញ និងសហការអនុវត្តការងារជាមួយការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមខណ្ឌ។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026