ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

ក្រសួងសង្គមកិច្ច រៀបចំវគ្គបណ្តុះបណ្តាលពីរបៀបសរសេរព័ត៌មានជូនដល់មន្ត្រីជាន់ខ្ពស់

mosvy
27 ខែ​តុលា 2023

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំបើកវគ្គបណ្តុះ បណ្តាលអំពីរបៀបសរសេរសារព័ត៌មានជូនមន្ត្រីជាន់ខ្ពស់នៃក្រសួងសង្គមកិច្ច ដើម្បីផ្តល់ទុនដល់មន្ត្រីក្នុងការសរសេរព័ត៌មានផ្សព្វផ្សាយអំពីសកម្មភាពរបស់ក្រសួងកាន់តែទូលំទូលាយទៅសាធារណៈ។ 

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងរយៈពេល ១ថ្ងៃពេញ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសង្គមកិច្ច។ 

វគ្គបណ្តុះបណ្តាលនេះមាន លោក Glen Gelgate នាយកប្រតិបត្តិក្រុមហ៊ុន PR Media ដែលជាធនធានដ៏សំខាន់ធ្លាប់ជាថ្នាក់ដឹកនាំនៃបណ្តាញ សារព័ត៌មានអន្តរជាតិធំៗជាច្រើនដូចជា៖ CNN BBC Reuters និង ESPM និងស្ថាប័នធំៗផ្សេងទៀតផងដែរ ជាគ្រូបង្គោលបង្រៀនពីរបៀបសរសេរព័ត៌មានដល់មន្ត្រីជាន់ខ្ពស់នៅថ្ងៃនេះ។ 

ថ្លែងក្នុងនាមតំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឯកឧត្តម ជា សុមេធី ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានបញ្ជាក់ថា ការរៀបចំវគ្គបណ្តុះបណ្តាលនាពេលនេះគឺមានសារៈសំខាន់ណាស់សម្រាប់ការសរសេរ និងជាទុនក្នុងការធ្វើបុរសកម្ម និងប្រតិកម្មរហ័សចំពោះកិច្ចការងារប្រចាំថ្ងៃរបស់ មន្ត្រីជាមួយសារធារណៈមតិ ក៏ដូចជាជាមួយប្រជាពលរដ្ឋព្រោះសព្វថ្ងៃនេះយើងទាំងអស់គ្នាពិតជាបានខិតខំប្រឹងប្រែងធ្វើសកម្មភាពជាច្រើនតាមជំនាញនីមួយៗ ការផ្សព្វផ្សាយសកម្មភាពរបស់យើងទាំងអស់គ្នាទៅដល់មជ្ឈដ្ឋានខាងក្រៅគឺនៅមិនទាន់បានទូលំទូលាយ និងឯកទេសនៃការធ្វើបុរសកម្មភាពឆ្លើយតបឱ្យបានទាន់ពេលវេលា។

ឯកឧត្តម ថ្លែងថា៖ «ក្នុងន័យនេះជំនាញនៃការសរសេរអត្តបទដើម្បីផ្សព្វផ្សាយសកម្មភាពរបស់យើងទាំងអស់គ្នាគឺជាការចាំបាច់បំផុតដែលជាទុនក្នុងការសរសេរនូវសុន្ទរកថាផង និងរបាយការណ៍ផង» 

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងអំណរគុណនិងកោតសសើរជូនចំពោះលោក Glen Gelgate នាយកប្រតិបត្តិក្រុមហ៊ុន PR and Media លោក Rovelyn Cabunagan Camato នាំយកធុរកិច្ច លោក ម៉េង សម្បត្តិ ប្រធានគ្រប់គ្រង គម្រោងជាន់ខ្ពស់ លោក ខៀវ ប៊ុនណា អ្នកជំនាញផ្នែកថតរូប លោក ភឹម វណ្ណៈ អ្នកជំនាញផ្នែកកាត់វីដេអូ នឹងលោក ថៃ សុធា ទីប្រឹក្សាអ្នកសារព័ត៌មាន ដែលបានលះបង់ពេលវេលានិងចំណេះដឹងដ៏មានតម្លៃដើម្បីចែករំលែកមកដល់មន្ត្រី ជាន់ខ្ពស់របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងថ្ងៃនេះ។ 

ឯកឧត្តម ឯម ច័ន្ទមករា បានណែនាំឲ្យសិក្ខាកាមដែលជាមន្ត្រីជាន់ខ្ពស់យកចិត្តទុកដាក់ក្នុងការត្រង់ត្រាប់ស្តាប់ និងក្រេបជញ្ជក់ពីគន្លឹះនៃសរសេរព័ត៌មានដែលបង្រៀនដោយគ្រូបង្គោល។ ទន្ទឹមនេះកុំមានការរារែកក្នុងការសាកសួរទៅគ្រូបង្គោល៕ 

ព័ត៌មានជាប់ទាក់ទង

  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលជួបឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ

    mosvy Author/
    19 ខែ​កក្កដា 2026
  • អបអរសាទរ ខួបលើកទី២ ទិវាជនមានពិការភាពភ្នែក និងគថ្លង់អន្តរជាតិ ២៧មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាទទួលស្គាល់ជនមានពិការភាពភ្នែក និងគថ្លង់ ដើម្បីលើកកម្ពស់បរិយាបន្ន និងការចូលរួមពេញលេញក្នុងសង្គម»

    mosvy Author/
    9 ខែ​កក្កដា 2026
  • បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្ដល់សេវាធ្វើបច្ចុប្បន្នភាពបណ្ណសមាជិក ប.ស.ស. ជូនថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    9 ខែ​កក្កដា 2026
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ បានអញ្ញើញចូលរួម ជាអធិបតីក្នុងពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនានិងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

    mosvy Author/
    3 ខែ​មិថុនា 2026
  • សារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

    mosvy Author/
    1 ខែ​មិថុនា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026