ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

អបអរសាទរ! យុវជនមានពិការភាពកម្ពុជាទទួលបានមេដាយមាសក្នុងការប្រកួតជាសកលផ្នែកព័ត៌មានវិទ្យាឆ្នាំ២០២៣

mosvy
27 ខែ​តុលា 2023

អាប៊ូដាប៊ី៖ យុវជនមានពិការភាពកម្ពុជាបានទទួលមេដាយមាសក្នុងការប្រកួតជាសាកលផ្នែកព័ត៌មានវិទ្យាឆ្នាំ២០២៣ (Global IT Challenge for Youth with Disability 2023) នៅទីក្រុងអាប៊ូដាប៊ី សហព័ន្ធអារ៉ាប់អេមេរ៉ាត។

ជាមោទកភាព លទ្ធផលប្រកាសនៅថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣នេះ យុវជនមានពិការភាពកម្ពុជាឈ្មោះ ចនពៅ ស៉ីរ៉ាណូ ទទួលបានមេដាយមាស លើវិញ្ញាសា eLifeMap ពីការប្រកួតរយៈពេល ២ថ្ងៃនេះ។

ក្រៅពីមេដៃមាស យុវជនមានពិការភាពកម្ពុជាក៏ទទួលបានមេដៃសំរិទ្ធ ចំនួន ៤គ្រឿង ក្នុងការប្រកួត Global IT Challenge for Youth with Disability 2023 លើវិញ្ញាសា eContent លក្ខណៈជាក្រុម (ចំនួន៤រូប) ផងដែរ។

ការប្រកួតប្រជែងសាកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពឆ្នាំ២០២៣ នេះមានអ្នកចូលរួមសរុប ចំនួន ៥៣៦រូប ក្នុងនោះយុវជនមានពិការភាពចំនួន ៤៦១រូប (ប្រកួតផ្ទាល់ចំនួន ៩៥រូប និងប្រកួតតាមអនឡាញចំនួន ៣៦៦រូប) ដោយមានយុវជនមកពីប្រទេចំនួន១៨ គឺព្រះរាជាណាចក្រកម្ពុជា អារ៉ាប់អេមីរ៉ាត កូរ៉េ ប៉ាគីស្ថាន អេហ្ស៊ីប ណេប៉ាល់ ម៉ុងហ្គោលី កេនយ៉ា អេចូពី បង់ក្លាដែស ចិន ឥណ្ឌា វៀតណាម ថៃ ហ្វីលីពីន ម៉ាឡេស៊ី ឡាវ និងឥណ្ឌូនេស៊ី។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៣-២៧ ខែតុលា ឆ្នាំ២០២៣នេះ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានអនុញ្ញាតឱ្យតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ដឹកនាំយុវជនមានជនពិការភាព ចំនួន០៤រូប ចូលរួមកម្មវិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានបច្ចេកវិទ្យាឆ្នាំ២០២៣ លើកទី១២។

ប្រតិភូនឹងធ្វើដំណើរត្រឡប់មកដល់កម្ពុជាវិញនៅថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣នេះ វេលាម៉ោង ២:៣០រសៀល។

Global IT Challenge for Youth with Disabilities (GITC) គឺជាគម្រោងមួយដើម្បីពង្រឹងសមត្ថភាព ICT របស់យុវជនពិការ ចាក់គ្រឹះសម្រាប់វឌ្ឍនភាពសង្គម និងលើកកម្ពស់ការយល់ដឹងអំពីលទ្ធភាពប្រើប្រាស់ឌីជីថលសម្រាប់យុវជនពិការ។

GITC បានចាប់ផ្តើមនៅឆ្នាំ១៩៩២ នៅក្នុងប្រទេសកូរ៉េ ជាមួយនឹងគោលដៅកាត់បន្ថយការបែងចែកគម្លាតឌីជីថលសម្រាប់ជនមានពិការភាព។ ចាប់តាំងពីឆ្នាំ២០១១ មក GITC ត្រូវបានពង្រីកដល់យុវជនពិការជុំវិញពិភពលោកដើម្បីលើកកម្ពស់ការចូលរួមរបស់ពួកគេនៅក្នុងសង្គមតាមរយៈការចូលរៀនថ្នាក់ឧត្តមសិក្សានិងស្វែងរកឱកាសការងារ៕

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ ឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមជាអធិបតីក្នុង«ពិធីប្រគល់-ទទួលសម្ភារៈឌីជីថលសម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា»  ចំនួន១១៦ឈុត ជូនដល់ឃុំ-សង្កាត់ចំនួន ១១៦ឃុំ-សង្កាត់ នៃខេត្តព្រៃវែង

    mosvy Author/
    20 ខែ​មីនា 2026
  • វីដេអូ Social Assistance Achievement in Cambodia 2016-2025

    mosvy Author/
    20 ខែ​មីនា 2026
  • The Achievement of Social Assistance Programmes in Cambodia

    mosvy Author/
    19 ខែ​មីនា 2026
  • អបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ឆ្នាំ២០២៦!

    mosvy Author/
    20 ខែ​មីនា 2026
  • រាជរដ្ឋាភិបាលចេញសារាចរ ស្តីពី ការរៀបចំទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026
  • សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026