ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

មូលនិធិជនពិការ ប្រគល់ផ្ទះ ៤ខ្នង ជូនជនមានពិការភាពក្រីក្រនៅខេត្តព្រៃវែង និងខេត្តតាកែវ

mosvy
27 ខែ​តុលា 2023

​ព្រៃវែង÷ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ និងក្រុមការងារ បានចុះប្រគល់ផ្ទះចំនួន ៤ខ្នងជូនជនមានពិការភាពក្រីក្រចំនួន ៤នាក់ រួមមាន៖ ទី១. លោកតា តេង វួន ជាជនមានពិការភាពភ្នែកទាំងសងខាង ទី២. កញ្ញា ផុន សុតជា ជាជនមានពិការភាពសតិបញ្ញា ទី៣. កុមារី ណាង ផល្លី ជាជនមានពិការភាពចលករខួរក្បាល ដែលរស់នៅក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងទី៤. លោកស្រី ជ័រ អ៊ួក ជាជនមានពិការភាពជើងទាំងពីរ រស់នៅភូមិ ដំណាក់រាជា ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។ ពិធីនេះមានការអញ្ជើញចូលរួមពីសាខាមូលនិធិជនពិការខេត្តព្រៃវែង ខេត្តតាកែវ ប្រធានមនី្ទរស.អ.យខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន។

ថ្លែងក្នុងកម្មវិធីនេះ ឯកឧត្តម ខុម ផលលឿន មានប្រសាសន៍ថា កន្លងមករាជរដ្ឋាភិបាលតាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានឯកឧត្តម ជា សុមេធី ជារដ្ឋមន្ត្រី តែងតែចង្អុលបង្ហាញនិងយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ តាមរយៈការអនុវត្តគោលនយោបាយនានាដូចជាការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទា និងការគាំពារសង្គមនានាដល់ប្រជាពលរដ្ឋក្រីក្រ។ ឯកឧត្តមបានបន្តថាសម្រាប់ផ្ទះ ៤ខ្នងនេះ គឺបានមកពីសប្បុរសជននានាដែលបានចូលរួមបរិច្ចាគថវិកាចូលហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការ។ តាមរយៈកម្មវិធីផ្តល់ផ្ទះនេះ គឺពិតជាបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះជនមានពិការក្រីក្រនៅតាមសហគមន៍នានាទូទាំងប្រទេសក្នុងការលើកកម្ពស់គុណភាពជីវិតរបស់គ្រួសារជនមានពិការភាពឱ្យទទួលបានសុខុមាលភាព និងបង្កើនលទ្ធភាពក្នុងការអភិវឌ្ឍជីវភាព។ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់គ្រួសារជនមានពិការភាព សូមចូលរស់នៅក្នុងផ្ទះថ្មីនេះ សូមឱ្យមានសេចក្តីសុខ សុខភាពល្អ និងសូមជៀសឆ្ងាយពីជំងឺឆ្លងទាំងឡាយ។

ក្នុងពិធីនេះដែរ មូលនិធិជនពិការក៏បានផ្តល់ជូននូវអំណោយរបស់កឧត្តមរដ្ឋមន្រ្តី សម្រាប់ផ្តល់ជូនដល់គ្រួសារជនមានពិការភាពដែលទទួលបានផ្ទះថ្មី ក្នុង១នាក់ទទួលបានថវិកាចំនួន ១០ម៉ឺនរៀល អង្ករ ២៥គីឡូក្រាម ត្រីខ ២យួរ ទឹកស៊ីវអ៊ីវ ២យួរ ទឹកត្រី ១យួរ អំបិល ២កញ្ចប់ និងមី ១កេស៕

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ ឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមជាអធិបតីក្នុង«ពិធីប្រគល់-ទទួលសម្ភារៈឌីជីថលសម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា»  ចំនួន១១៦ឈុត ជូនដល់ឃុំ-សង្កាត់ចំនួន ១១៦ឃុំ-សង្កាត់ នៃខេត្តព្រៃវែង

    mosvy Author/
    20 ខែ​មីនា 2026
  • វីដេអូ Social Assistance Achievement in Cambodia 2016-2025

    mosvy Author/
    20 ខែ​មីនា 2026
  • The Achievement of Social Assistance Programmes in Cambodia

    mosvy Author/
    19 ខែ​មីនា 2026
  • អបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ឆ្នាំ២០២៦!

    mosvy Author/
    20 ខែ​មីនា 2026
  • រាជរដ្ឋាភិបាលចេញសារាចរ ស្តីពី ការរៀបចំទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026
  • សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026