ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

សិក្ខាសាលាស្តីពីក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ព័ត៌មាន និងផ្សព្វផ្សាយ ដែលធ្វើនៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

mosvy
28 ខែ​មិថុនា 2024

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម នួម សុខុន អនុរដ្ឋលេខា រួមទាំងមន្ត្រីជំនាញបច្ចេកទេស បានចូលរួមសិក្ខាសាលាស្តីពីក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ព័ត៌មាន និងផ្សព្វផ្សាយ ដែលធ្វើនៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមការគាំទ្របច្ចេកទេសពី UNESCO។

ក្របខណ្ឌសមត្ថភាពផ្តោតសំខាន់លើ៨ចំណុច នឹងជួយដល់ប្រជាពលរដ្ឋកម្ពុជាឱ្យក្លាយជាពលរដ្ឋឌីជីថលពេញលេញនាពេលអនាគតរួមមាន៖
១. អក្ខរកម្មព័ត៌មាន និងទិន្នន័យ
២. ប្រតិបត្តិការឧបករណ៍បច្ចេកវិទ្យា និងសូសវែរ
៣. អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ
៤. ទំនាក់ទំនងសហប្រតិបត្តិការ
៥. ការបង្កើតខ្លឹមសារមាតិកាឌីជីថល
៦. សន្តិសុខ និងសុវត្ថិភាព
៧. ការដោះស្រាយបញ្ហា
៨. ការសិក្សាពេញមួយជីវិត។

ព័ត៌មានជាប់ទាក់ទង