ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋលេខាធិការ តូច ចាន់នី អញ្ជើញដឹកនាំក្រុមការងារជំនាញ ចូលរួមក្នុងកិច្ចប្រជុំជាមួយ ក្រុមប្រឹក្សាអ្នកច្បាប់

mosvy
30 ខែ​ឧសភា 2024

ទីស្ដីការគណៈរដ្ឋមន្ត្រី ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម តូច ចាន់នី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមបច្ចេកទេស អភិវឌ្ឍកម្លាំងសេវាសង្គម បានអញ្ជើញដឹកនាំក្រុមការងារជំនាញ ចូលរួមក្នុងកិច្ចប្រជុំរៀបចំ អនុក្រឹត្យស្តីពីទិវាជាតិសង្គមកិច្ច ជាមួយឯកឧត្តម សុខ ផេង រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអង្គប្រជុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ក្រុមអ្នកច្បាប់ ឯកឧត្តម អនុរដ្ឋលេខាធិការ លោក លោកស្រី ប្រធាននាយកដ្ឋាន ក្រុមការងារលេខាធិការដ្ឋាន ។

ព័ត៌មានជាប់ទាក់ទង