ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ការចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារក្រីក្រ

mosvy
30 ខែ​កក្កដា 2024

ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃចន្ទ ៩ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៤ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តបន្ទាយមានជ័យ បានសហការជាមួយ អង្គការកុមារមេគង្គ អាជ្ញាធរ បាននាំយកអំណោយ ជូនដល់គ្រួសារក្រីក្រចំនួន ១គ្រួសារ បច្ចុប្បន្នរស់នៅជាមួយបងស្រីបង្កើត នៅភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដោយមានជីវភាពលំបាក មានកូនច្រើនក្នុងបន្ទុក គាត់បានដើរសុំទានដើម្បីយកលុយទៅទិញទឹកដោះគោចិញ្ចឹមកូនភ្លោះ ២នាក់ អាយុ៤ខែ ។ សមាជិកគ្រួសារមានចំនួន ១២នាក់ រួមមាន ម្តាយឈ្មោះ ស៊ុយ កឹង អាយុ ៤១ឆ្នាំ គ្មានមុខរបរ ឪពុកឈ្មោះ អាន សារិម អាយុ ៤៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានកូនចំនួន ១០នាក់ ស្រី ៦នាក់ ។

នាឱកាសនោះបានផ្តល់អង្ករចំនួន ២ការ៉ុង ស្មើនឹង ៥០គីឡូក្រាម ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ មី ២កេស ត្រីខ ២យួរ និងទឹកដោះគោ ៦ កំប៉ុងធំផ្តល់ជូនជារៀងរាល់ខែ ក្នុងនោះ លោក ឆាវ រ៉ាត់ អនុប្រធានមន្ទីរបានផ្តល់ថវិកាផ្ទាល់ខ្លួនចំនួន ១៥ម៉ឺនរៀល។ មន្ទីរក៏បានធ្វើការស្នើសុំអោយឃុំ ធ្វើបណ្ណក្រីក្រជូនគាត់ផងដែរ។

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ ឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមជាអធិបតីក្នុង«ពិធីប្រគល់-ទទួលសម្ភារៈឌីជីថលសម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា»  ចំនួន១១៦ឈុត ជូនដល់ឃុំ-សង្កាត់ចំនួន ១១៦ឃុំ-សង្កាត់ នៃខេត្តព្រៃវែង

    mosvy Author/
    20 ខែ​មីនា 2026
  • វីដេអូ Social Assistance Achievement in Cambodia 2016-2025

    mosvy Author/
    20 ខែ​មីនា 2026
  • The Achievement of Social Assistance Programmes in Cambodia

    mosvy Author/
    19 ខែ​មីនា 2026
  • អបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ឆ្នាំ២០២៦!

    mosvy Author/
    20 ខែ​មីនា 2026
  • រាជរដ្ឋាភិបាលចេញសារាចរ ស្តីពី ការរៀបចំទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026
  • សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026