ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

អគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ច និងនាយកដ្ឋាននីតិកម្ម និងដោះស្រាយវិវាទសង្គមកិច្ច ប្រជុំផ្សព្វផ្សាយស្តីពីនីតិវិធីនៃការតាក់តែងលិខិតបទដ្ឋានគតិយុត្ត

mosvy
30 ខែ​តុលា 2023

ភ្នំពេញ៖ ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឃួន រ៉ានីន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីនីតិវិធីនៃការតាក់តែងលិខិតបទដ្ឋានគតិយុត្ត។

កិច្ចប្រជុំនេះមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០២៣ ក្នុងគោលបំណង ចំនួន ៨ចំណុចគឺ ១-បម្រើឱ្យប្រយោជន៍សាធារណៈ ប្រយោជន៍សាធារណៈសំដៅដល់ប្រយោជន៍នៃមតិភាគច្រើន មានផលប៉ះពាល់វិជ្ជមានសម្រាប់សង្គមជាតិ ច្រើនជាងផលអវិជ្ជមាន។ ២-ភាពអាចអនុវត្តបាន ដោយឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់សង្គម និងស្របនឹងបរិបទសង្គមជាក់ស្តែង ៣-ប្រជាពលរដ្ឋពេញចិត្ត មិនតវ៉ាច្រើន ៤-ដោះស្រាយបញ្ហាជាក់លាក់ចំពោះមុខកំពុងជួបប្រទះ ៥-មានសក្តិសិទ្ធភាពដោយចំណាយតិច ចំណេញច្រើនក្នុងការអនុវត្ត ៦-មានភាពច្បាស់លាស់ សាមញ្ញ ងាយយល់ មិនអាចបកស្រាយទូលំទូលាយ ៧-ដំណើរការនៃការតាក់តែង ត្រូវការចូលរួមធាតុចូលពីអង្គភាព និងស្ថាប័នជំនាញពាក់ព័ន្ធឱ្យបានទូលំទូលាយទាំងវិស័យសាធារណៈ និងឯកជន ឬសាធារណៈជន តាមការចាំបាច់ តាមរយៈមធ្យោបាយផ្សេងៗ ដើម្បីជៀសវាងការបង្កើតច្បាប់ត្រួតគ្នា ឬផ្ទុយនឹងច្បាប់ដែលមានស្រាប់។ ៨-ឆ្លងកាត់ការវាយតម្លៃផលប៉ះពាល់ដោយក្រុមការងារបច្ចេកទេស និងនយោបាយបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។

ការអភិវឌ្ឍមូលធនមនុស្ស ត្រូវបានដាក់ជាបញ្ចកោណទី១ ក្នុងចំណោមបញ្ចកោណទាំង៥ នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ មូលធនមនុស្សត្រូវមានកត្តារួមផ្សំ ៤យ៉ាងសំខាន់ៗរួមមាន៖ ១.មានចំណេះដឹង ២.ចំណេះធ្វើឬបំណិន ៣.មានឥរិយាបថល្អ ៤.មានសុខភាពល្អ៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026