ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

មន្រ្តីសេវាសង្គមកិច្ចបានចុះទៅជួប និងសួរសុខទុក្ខគ្រួសារចំនួន ០៣គ្រួសារ ដែលមានការរស់នៅយ៉ាងលំបាក

mosvy
31 ខែ​កក្កដា 2024

ខេត្តសៀមរាប៖ ថ្ងៃអង្គារ ១០ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការណែនាំពី លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប បានឱ្យមន្ត្រីការិយាល័យសេវាសង្គមកិច្ច សហការជាមួយ ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុកពួក អាជ្ញាធរមូលដ្ឋាន អង្គការដៃគូ បានចុះទៅជួបគ្រួសារចំនួន ០៣គ្រួសារ ដែលមានការរស់នៅយ៉ាងលំបាក ហើយគ្រួសារដែលមាន លោកយាយ អាយុ៧០ឆ្នាំ មានចៅស្រី ០២នាក់ រស់នៅជាមួយ មានបណ្ណសំគាល់គ្រួសារងាយរងហានិភ័យ និងលោកយាយ អាយុ ៦៧ ចៅស្រី ១នាក់ រស់នៅជាមួយ ក៏មានបណ្ណសំគាល់ គ្រួសារងាយរងហានិភ័យដែរ បច្ចុប្បន្នរស់នៅភូមិស្វាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ក្នុង ១គ្រួសារទទួលបានអំណោយពី
អង្គការជម្រកក្តីអំណររួមមាន ៖ អង្ករ២៥គីឡូក្រាម មីជាតិ ១កេស ត្រីខ ១យួរ ប្រេងឆា ១ដប ទឹកត្រី ១ដប ទឹកស៊ីអ៊ីវ ១ដប អំបិល ១គីឡូក្រាម ស្កសរ ១គីឡូក្រាម ប៊ីចេង ១កញ្ចប់ ។ ចំនែកឯកគ្រួសារឈ្មោះ ថេន កំសត់ ភេទប្រុស អាយុ១២ ឆ្នាំមានទីកន្លែង កំណើតនៅភូមិរហាល ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ជាសិស្សថ្នាក់ទី ៥ ( ខ ) អត្តលេខ ៤០០១ នៃសាលាបឋមសិក្សា គោកព្នៅ ស្ថានភាពគ្រួសារមានឪពុកឈ្មោះ ខេន និងម្ដាយឈ្មោះ គង់ មិច មានបណ្ណសមធម៌ក្រី ១ប៉ុន្ដែ បណ្ណនោះត្រូវម្ដាយយកទៅជាមួយហើយក្នុងគ្រួសារនោះមានកូនក្នុងបន្ទុកចំនួន ០៥ នាក់ គ្រួសារបានលេងលះ ដោយមានគ្រួសាររៀងៗខ្លួន មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប បានផ្ដល់ថវិកាចំនួន ២០ម៉ឺនរៀល ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដមរដ្ឋមន្ត្រី និងលោកជំទាវ ជា ផល្គុន ព្រមទាំងបានផ្ដល់ជាគ្រឿងឧបភោគបរិភោគរួមមាន ៖ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ សារ៉ុង១ តង់កៅស៊ូ ១ ត្រីខ ១យួរ និងកង់ ១គ្រឿង ក្នុងនោះដែលក៏មានអង្គការជម្រកក្តីអំណរបានឧបត្ដម្ភ អង្ករ ២៥គីឡូក្រាម មីជាតិ ១កេស ត្រីខ ១យួរ ប្រេងឆា ១ដប ទឹកត្រី ១ដប ទឹកស៊ីអ៊ីវ ១ដប អំបិល ១គីឡូក្រាម ស្កសរ ១គីឡូក្រាម ប៊ីចេង ១កញ្ចប់ ។ ចំនែកឯអង្គការកល្យាណមិត្តក៏បានផ្ដល់អំណោយជូនដល់កុមាររងគ្រោះមានដូចជា ៖ អង្ករ ២៥គីឡូក្រាម ទឹកត្រី ១ដប ទឹកស៊ីអ៊ីវ ១ដបអំបិល ១គីឡូក្រាម ស្កសរ ១គីឡូក្រាម ត្រីខ ១យួរ ប្រេងឆា ១ដប សាប៊ូលាងចាន ១ដប សាប៊ូវីសូ ១កញ្ចប់ ។

ចំពោះផែនការបន្ត ដោយបានជួប និងពិគ្រោះយោបល់ជាមួយកុមារ ឃើញថា៖ កុមារសម្រេចចិត្តរស់នៅជាមួយជីដូននៅដីរបស់គាត់ ហើយ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប នឹងជួយស្វែងអង្គការដៃគូ ដើម្បីគាំទ្របន្ត សម្រាប់សម្ភារៈសិក្សា និងស្បៀងអាហារ អង្គការជម្រកក្តីអំណរ គាំទ្ររយៈ ០៣ ខែ សិន ។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026