ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋលេខាធិការ អេង ចំរើន បានដឹកនាំកិច្ចប្រជុំស្ដីពី ការជំរុញ និងពង្រឹងសមាគមមនុស្សចាស់

mosvy
31 ខែ​កក្កដា 2024

ខេត្តព្រៃវែង៖ រសៀលថ្ងៃអង្គារ ១០ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤
ឯកឧត្តម អេង ចំរើន រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំស្ដីពី ការជំរុញ និងពង្រឹងសមាគមមនុស្សចាស់ឃុំ នៅក្នុងស្រុកកំពង់ត្របែក និងស្រុកព្រះស្ដេច ខេត្តព្រៃវែង នៅសាលាស្រុកកំពង់ត្របែក ដោយមានការចូលរួមពី ឯកឧត្តម វ៉េង រិទ្ធិស័ក្ត អនុរដ្ឋលេខាធិការ និងឯកឧត្តម ឌីន បូរី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច រួមជាមួយ លោក ហ៊ុន ណេត ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកអភិបាលរងស្រុក លោក-លោកស្រីតំណាងឃុំ មេឃុំ នៃស្រុកទាំង២ និងក្រុមការងារនៃនាយកដ្ឋានមនុស្សចាស់ សរុបចំនួន ៤៤នាក់។

ជាលទ្ធផលសម្រេចបាន៖

  • តាមបណ្ដាឃុំនៅមិនទាន់បានជ្រួតជ្រាបពីនីតិវិធីក្នុងការរៀបចំរចនាសម័្ពន្ធសមាគមមនុស្សចាស់បានច្បាស់នៅឡើយ មូលហេតុដោយសារការផ្លាស់ប្ដូរតួនាទី ឬទទួលតំណែងថ្មីដោយពុំបានដឹង ឬទទួលការណែនាំក្នុងការអនុវត្តបន្តដល់អ្នកមកទទួលតំណែងបន្ត
  • លោកប្រធានមន្ទីរសង្គមកិច្ចខេត្ត បានលើករៀបរាប់អំពីការរៀបចំរចនាសម័្ពន្ធគណៈកម្មាធិការសមាគមដល់អង្គពិធីបានជ្រួតជ្រាបបន្ថែមឱ្យកាន់តែច្បាស់ដល់តំណាងឃុំ និងមេឃុំដែលបានចូលរួម និងបន្តរៀបចំការបណ្ដុះបណ្ដាលបច្ចេកទេសក្នុងការរៀបចំរចនាសម័្ពន្ធសមាគមមនុស្សចាស់
    -លើកមតិយោបល់យុទ្ធសាស្រ្តនិងជំរុញឱ្យមានការសហការជាមួយមន្រ្តីជំនាញនៃមន្ទីរសង្គមកិច្ចដើម្បីពន្លឿនការរៀបចំអនុវត្តន៍កិច្ចដំណើរការសមាគមមនុស្សចាស់តាមបណ្ដាឃុំក្នុងមូលដ្ឋានខេត្តព្រៃវែង
  • ព្រមទាំងបានពាំនាំការសួរសុខទុក្ខរបស់ឯកឧត្តមរដ្ឋមន្រ្តីជូនដល់មន្រ្តីមូលដ្ឋានទាំងអស់គ្នាផងដែរ។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026