ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

មន្រ្តីមន្ទីរសង្គមកិច្ចបានចុះសួរសុខទុក្ខ និងនាំយកកញ្ចប់ស្បៀងអាហារចែកជូនដល់គ្រួសារក្រីក្រ ដែលរងគ្រោះដោយភ្លើងឆេះ

mosvy
31 ខែ​កក្កដា 2024

ខេត្តព្រះសីហនុ៖ ថ្ងៃពុធ ១១ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០២៤ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ខេត្តព្រះសីហនុ ដឹកនាំដោយលោក កង សារឹម អនុប្រធានមន្ទីរ តំណាងលោក សម សភា ប្រធានមន្ទីរ ចុះសួរសុខទុក្ខ និងនាំយកកញ្ចប់ស្បៀងអាហារចែកជូនដល់គ្រួសារក្រីក្រដែលរងគ្រោះដោយភ្លើងឆេះរទេសរកស៊ី(របរកាត់សក់) និងជាកន្លែងស្នាក់នៅអចិន្ត្រៃយ៍ នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រងការខូចខាតទាំងស្រុងនូវសំភារៈប្រើប្រាស់ សំភារៈរកស៊ី និងឯកសារអត្តសញ្ញាណផ្សេងៗ តែមិនមានមនុស្សរងគ្រោះថ្នាក់ទេដោយពេលនោះក្រុមគ្រួសាររងគ្រោះបានកំពុងដេកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ បង្អែក (ពេទ្យចំការចេក) មូលហេតុនៃការឆេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

អំណោយដែលបានផ្តល់ជូនរួមមាន៖ អង្ករ ២៥គីឡូក្រាម ទឹកសុទ្ធ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ប្រេងឆា ១ដប មី ១កេស។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026