ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

តំណាងក្រសួងសង្គមកិច្ចចូលរួមប្រជុំការពាររបាយការណ៍ ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ UPR ជុំទី៤

mosvy
8 ខែ​វិច្ឆិកា 2023

​ភ្នំពេញ៖ រសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ លោក ថេង ឆវីរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច តំណាងក្រុមការងារបច្ចេកទេសទទួលបន្ទុកសិទ្ធិមនុស្សរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមប្រជុំការពាររបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ UPR ជុំទី៤ ក្នុងនោះមានការអញ្ជើញចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការត្រួតពិនិត្យ លើអនុសាសន៍ ដែលក្រសួង-ស្ថាប័ន បានផ្តល់ឱ្យគណៈកម្មាធិការសិទ្ធិកម្ពុជា ដើម្បីការឆ្លើយតបទៅនឹងគណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅទីស្តីការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម អ៊ិត រ៉ាឌី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

អនុសាសន៍ ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ផ្តល់ឱ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រួមមាន៖ អនុសាសន៍ទី (៦) ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (៨) អំពើហិង្សាលើស្ត្រីនិងកុមារ (១២) យុត្តិធម៌អនីតិជន (១៣) សិទ្ធិជនមានពិការភាព។ ក្នុងអនុសាសន៍ ទាំង៤ខាងលើ ក្រសួងបានធ្វើការដាក់ចូលនូវផែនការយុទ្ធសាស្រ្ត គោលនយោបាយ ច្បាប់ យន្តការ ធនធានបច្ចេកទេស ថវិកា និងទិសដៅអនុវត្តបន្ត៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026