ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

កុមារមានពិការភាព និងកុមារដែលមានឪពុកម្តាយជាជនមានពិការភាព ទទួលបានឯកសណ្ឋានសិក្សា សម្ភារៈសិក្សា និងកង់ នៅខេត្តកំពង់ឆ្នាំង

mosvy
8 ខែ​វិច្ឆិកា 2023

កំពង់ឆ្នាំង÷ ថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង បានចូលរួមជាមួយ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្ត (អង្គការ អ៊ិដស៊ិច Exceed World Wide) ក្នុងការចែកសម្ភារៈសិក្សា និងកង់ ដល់កុមារមានពិការភាព និងកុមារដែលមានឪពុកម្តាយជាជនមានពិការភាព ចំនួន ៦៩នាក់ ដែលក្នុងសិស្ស ១ម្នាក់ៗ ទទួលបានឯកសណ្ឋានសិក្សា ២កំប្លេរ កាបូប១ សម្ភារៈសិក្សា និងកង់ចំនួន ១គ្រឿងសម្រាប់កុមារមានពិការភាពធ្ងន់ចំនួន ១០នាក់។

ការឧបត្ថម្ភការសិក្សានេះគឺចាប់ពីថ្នាក់បឋមដល់បញ្ចប់ថ្នាក់ទី១២ ដែលសម្ភារៈទាំងអស់ជាគម្រោង Kids Exceed ដែលបានឧបត្ថម្ភដោយ Limbs4all ដោយគម្រោងនេះមានជារាងរាល់ឆ្នាំសម្រាប់សិស្សដែលមានពិការភាព៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026