ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនអតីតយុទ្ធជន

root
12 ខែ​មេសា 2021

ត្បូងឃ្មុំ៖ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និយុវនីតិសម្បទា អញ្ជើញជាអធិបតី បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឈ្មោះស៉ីណូវ៉ាក់ ជូនដល់អតីតយុទ្ធជនកម្ពុជា ជនពិការ និវត្តន៍ជន និងជនបាត់បង់សមត្ថភាពនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចំនួនជាង៦៥៥នាក់ នៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់អតីតយុទ្ធជន នាពេលនេះស្របពេលដែលដំណើរការ នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋទូទាំងប្រទេស នៅតាមបណ្តា រាជធានី ខេត្ត ក្រុង ផងដែរ។ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា យុទ្ធនាការចាក់វ៉ាក់សាំងជូនដល់អតីតយុទ្ធជនកម្ពុជា គឺជាការគិតគូយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល អំពីសុខមាលភាពរបស់បងប្អូនអតីតយុទ្ធជន ដែលបានពលីជួយជាតិមាតុភូមិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ។ឯកឧត្តមបន្តទៀតថា ការចាក់វ៉ាក់សាំងការពារនេះ គឺអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់អតីតយុទ្ធជននៅទូទាំងប្រទេសនោះ ក្រុមការងារ អនុគណៈកម្មការចាក់វ៉ាក់សាំងរបស់សមាគមអតីតយុទ្ធជនកម្ពុជា ក៏បានរៀបចំទីកន្លែង និងក្រុមគ្រូពេទ្យជំនាញចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់សមាជិកអតីតយុទ្ធជននៅទូទាំងប្រទេសផងដែរ។ ម្យ៉ាងទៀត អតីតយុទ្ធជននៅទូទាំងប្រទេស ២៥រាជធានី-ខេត្ត មានចំនួនជាង៨ម៉ឺននាក់ នៅពេលនេះ ត្រូវបានក្រុមគ្រូពេទ្យនៅតាមបណ្តាខេត្តមួយចំនួន បានទទួលការអនុញ្ញាតឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់អតីតយុទ្ធជននិងក្រុមគ្រួសារនៅតាមបណ្តាខេត្តឱ្យបានគ្រប់ៗគ្នា។ឯកឧត្តម បានបញ្ជាក់ទៀតថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ គឺផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន មិនថាប្រជាពលរដ្ឋទូទៅ ឬសមាជិកអតីតយុទ្ធជននោះទេ គឺការចាក់វ៉ាក់សាំងនេះ ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ-១៩មកក្នុងសហគមន៍។ ជាមួយនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានឧបត្ថម្ភរថយន្តសង្គ្រោះចំនួន ០១គ្រឿង ដល់មន្ទីរពេទ្យបង្អែកស្រុកពញាក្រែក និងប្រគល់ថវិការជូនអតីតយុទ្ធជននៅក្នុងមណ្ឌលចាក់វ៉ាក់សាំងចំនួន ១៧០ នាក់ ម្នាក់ទទួលបានថវិកា ៥ម៉ឺនរៀល លោកគ្រូ-អ្នកគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល មានចំនួន១៥៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន១០០,០០០រៀល អ្នកជំងឺម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួន៤០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀល និងឧបត្ថម្ភជូនអធិការដ្ឋាននគរបាលស្រុកថវិកា ១លានរៀលផងដែរ៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026