ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋមន្ត្រី វង សូត ស្នើដល់បងប្អូនអ្នកទទួល ផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ក្នុងតំបន់ប្រឈមកូវីដ-១៩

mosvy
26 ខែ​មេសា 2021

ដោយមានក្តីបារម្ភនូវការឆ្លងជំងឺកូវីដ-១៩ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសំណូមពរដល់បងប្អូនអ្នកដែលទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងតំបន់ប្រឈមនឹងជំងឺកូវីដ-១៩។ប្រសិនបើអាច សូមមេត្តាអត់ធ្មត់បន្តិចសិន ពោលគឺកុំទាន់អាលទៅបើកប្រាក់របស់ខ្លួនឡើយ សូមមេត្តារង់ចាំដល់ស្ថានភាពធូរស្រាលបន្តិច វាជាការប្រសើរ គឺដើម្បីចៀសវាង នូវការឆ្លងជំងឺកូវីដ-១៩ ទៅបងប្អូនក៏ដូចជាក្រុមគ្រួសារ និង សហគមន៍កាន់តែធំថែមទៀត ។ នេះគឺជាសំណូមពររបស់ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដែលជាក្រសួងសាមីអនុវត្តនៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងឱកាសផ្តល់បទសម្ភាសន៍ទូរទស្ស PNN នៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២១ ។

ឯកឧត្តម បានបន្តថា បច្ចុប្បន្នតំបន់ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ចូលជាតំបន់ប្រឈមខ្លាំងគឺនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្ត កណ្តាល ខណៈ ក្រុងព្រះសីហនុ ក៏មានអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនណាស់ដែរ ។

ដោយឡែកចំពោះថវិកា នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ វិញបើទោះបីជាអ្នកទទួលផល មិនទាន់បានទៅបើកប្រាក់របស់ខ្លួននៅពេលនេះក្តី ក៏ថវិកាទាំងនោះ មិនបានបាត់បង់ទៅណាដែរ ពោលគឺថវិកាទាំងនោះ នឹងបន្តនៅក្នុងគណនេយ្យរបស់ខ្លួន ដែលបងប្អូននឹងអាចទៅបើកនៅពេលក្រោយទៀតបានគ្រប់ពេលវេលាទាំងអស់។

ឯកឧត្តម បញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាលពីថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ២០២០ បានសេចក្តីថា បច្ចុប្បន្ននេះកម្មវិធីកំពុងស្ថិតនៅក្នុងខែទី១០ ឆ្នាំ២០២១ របស់ខ្លួន ដោយគិតជាមធ្យមមានអ្នកទទួលផលចន្លោះពី ៧០ ម៉ឺន ទៅ ៧១ ម៉ឺន គ្រួសារ ក្នុង ១ ខែ ហើយគិតមកដល់ពេលនេះ កម្មវិធីបានចំណាយថវិកា ដែលជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជាសុទ្ធសាធ អស់ប្រមាណជាជិត ៣០០លាន ដុល្លារអាមរិកហើយ ៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026