ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំក្នុងគ្រួសារក្រីក្រ

mosvy
28 ខែ​មេសា 2021

ដើម្បីសម្រេចបាននូវចក្ខុវិស្ស័យរយៈពេលវែង ប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ  និងយុទ្ធសាស្រ្តជាច្រើន ក្នុងនោះ ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥  ក៏ត្រូវបានរាជរដ្ឋាភិបាលដាក់ចេញក្នុងគោលបំណងលើកកម្ពស់សុខភាពមនុស្សគ្រប់រូប  ជាពិសេសជនរងគ្រោះ  និងងាយរងគ្រោះជាងគេក្នុងសង្គម។ ឯកសារក្របខ័ណ្ឌនេះបានចែងពីរបៀបវារៈនយោបាយជាច្រើន និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខាមាលភាពមនុស្ស។ ការអភិវឌ្ឍមូលធនមនុស្សគឺជាផ្នែកមួយដែលមានចែងក្នុងឯកសារក្របខ័ណ្ឌ​គោលនយោបាយនេះដែរ និងមានកម្មវិធីនិងសកម្មភាពភាពជាអាទិភាពជាច្រើនដែលបានកំណត់ ក្នុងនោះ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ០២ឆ្នាំ  ក្នុងគ្រួសារក្រីក្រជាកម្មវិធីមួយក្នុងចំណោមកម្មវិធីផ្សេងៗទៀត ដែលត្រូវបានកំណត់ជារបៀបវារៈនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា។

កម្មវិធីនេះត្រូវបានរដ្ឋាភិបាលដាក់ឱ្យអនុវត្តចាប់តាំងពីខែមិថុនា  ឆ្នាំ២០១៩មកម្លេះ ដែលក្នុងដំណាក់កាលដំបូងពីខែមិថុនា ឆ្នាំ២០១៩ ដល់ខែកុម្ភៈ ឆ្នាំ២០២០ កម្មវិធីត្រូវបានគ្រប់គ្រង និងអនុវត្តដោយក្រសួងសុខាភិបាល។ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២០នេះ កម្មវិធីនេះត្រូវបានផ្ទេរមកក្រសួងសង្គមកិច្ច  អតីតយុទ្ធជន  និងយុវនីតិសម្បទាជាអ្នកគ្រប់គ្រង  និងអនុវត្តបន្ត។

ក្នុងនាមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខ្ញុំសូមផ្សព្វផ្សាយវីដេអូខ្លីស្តីពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ជូនសាធារណ:ជន ជាពិសេសស្រី្តមានផ្ទៃពោះ  និងកុមារអាយុក្រោម២ឆ្នាំស្ថិតក្នុងគ្រួសារក្រីក្រ បានជ្រួតជ្រាប និងយល់ដឹងពីកម្មវិធី។ ខ្ញុំបាទសូមសំណូមពរសាធារណៈជន និងអ្នកលេងបណ្តាញសង្គមមេត្តាទស្សនាវីដេអូរនេះ  និងជួយចែកចាយបន្ត។ សូមអរគុណ!

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ ឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមជាអធិបតីក្នុង«ពិធីប្រគល់-ទទួលសម្ភារៈឌីជីថលសម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា»  ចំនួន១១៦ឈុត ជូនដល់ឃុំ-សង្កាត់ចំនួន ១១៦ឃុំ-សង្កាត់ នៃខេត្តព្រៃវែង

    mosvy Author/
    20 ខែ​មីនា 2026
  • វីដេអូ Social Assistance Achievement in Cambodia 2016-2025

    mosvy Author/
    20 ខែ​មីនា 2026
  • The Achievement of Social Assistance Programmes in Cambodia

    mosvy Author/
    19 ខែ​មីនា 2026
  • អបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ឆ្នាំ២០២៦!

    mosvy Author/
    20 ខែ​មីនា 2026
  • រាជរដ្ឋាភិបាលចេញសារាចរ ស្តីពី ការរៀបចំទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026
  • សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026