ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

slide kh, ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការធ្វើបទបង្ហាញអំពីតួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋានសេវាសង្គមកិច្ច និងអង្គភាពនៅទីស្តីការក្រសួង

mosvy
4 ខែ​កញ្ញា 2023

អគ្គនាយកដ្ឋានសេវាសង្គមកិច្ច មានតួនាទីនិងភារកិច្ចផ្តល់សេវាសង្គមកិច្ចទូទៅក្នុង គោលបំណងគាំពារគុណភាពជីវិត សេចក្តីថ្លៃថ្នូរ ការធ្វើឱ្យប្រសើរឡើងនៃស្ថានភាពរស់នៅ បង្ការទប់ស្កាត់បញ្ហាប្រឈមនានារបស់ជនរងគ្រោះ ជនងាយរងគ្រោះតាមរយៈសកម្មភាព និងអន្តរាគមន៍កម្រិតបុគ្គល គ្រួសារ សហគមន៍ សេដ្ឋកិច្ច សង្គមនិងនយោបាយ។ អគ្គនាយកដ្ឋានមាននាយកដ្ឋានចំនួន៤ រួមមាន៖ ១. នាយកដ្ឋានមនុស្សចាស់និងអតីតយុទ្ធជន (មានមណ្ឌលមនុស្សចាស់ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ) ២.នាយកដ្ឋានកិច្ចការពារកុមារ ៣.នាយកដ្ឋានកិច្ចការគ្រួសារ ៤. នាយកដ្ឋានគាំពារជនរងគ្រោះ (គ្រប់គ្រងបុរីទារកនិងកុមារជាតិ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ មណ្ឌលថែទាំ និងព្យាបាលជនវិបល្លាសស្មារតី ស្ថិតក្នុងស្រុកកណ្តាលស្ទឹង និងមណ្ឌលសំចតសង្គមកិច្ច ស្ថិតក្នុងក្រុងប៉ោយប៉ែត)។

អគ្គនាយកដ្ឋានសេវាសង្គមកិច្ចមានតួនាទីរៀបចំទិវាមនុស្សចាស់ និងរៀបចំទិវាអតីតយុទ្ធជនកម្ពុជា ទិវានារីអន្តរជាតិ ៨មីនា និងទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ឧសភា។

អគ្គនាយកដ្ឋានសេវាសង្គមកិច្ចមានមន្ត្រីរាជការក្រោមឱវាទសរុបចំនួន ១៥៥ និងបុគ្គលិកកិច្ចសន្យាសរុបចំនួន ៨៤នាក់។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026