ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

រដ្ឋលេខាធិការសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើខ្លឹមសារឯកសារនានាដើម្បីត្រៀមចូលរួមក្នុងវេទិកាអាស៊ានជាន់ខ្ពស់ស្តីពី “អភិវឌ្ឍន៍បរិយាបន្នពិការភាពនិងភាពជាដៃគូលើសពីឆ្នាំ២០២៥” និងកិច្ចសន្ទនាអាស៊ាន-អាមេរិក

mosvy
4 ខែ​តុលា 2023


ភ្នំពេញ៖ រសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងជាមួយឧត្តមមន្ត្រីជំនាញផ្នែកពិការភាព និងអាស៊ានទទួលបន្ទុកសុខុមាលភាពសង្គមនិងអភិវឌ្ឍន៍កម្ពុជា ដើម្បីពិនិត្យលើខ្លឹមសារឯកសារនានាដើម្បីត្រៀមចូលរួមក្នុងវេទិកាអាស៊ានជាន់ខ្ពស់ស្តីពី “អភិវឌ្ឍន៍បរិយាបន្នពិការភាពនិងភាពជាដៃគូលើសពីឆ្នាំ២០២៥” ដែលកិច្ចប្រជុំនេះរៀបចំទ្បើងស្របគ្នាជាមួយនឹងកិច្ចសន្ទនាអាស៊ាន-អាមេរិក នៅទីក្រុងម៉ាកាសានៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី។

បើតាមការគ្រោងទុក គណៈប្រតិភូកម្ពុជានឹងចូលរួមក្នុងកិច្ចប្រជុំខាងលើនេះ ហើយនឹងថ្លែងសុន្ទរកថាគន្លឹះក្នុងកម្មវិធីធ្វើបទអន្តរាគមន៍របស់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកសង្គមកិច្ចរយៈពេល ១០នាទី។

យោងតាមរបៀបវារៈបណ្តោះអាសន្ននៃវេទិកាអាស៊ានជាន់ខ្ពស់ស្តីពីការអភិវឌ្ឍន៍បរិយាប័ន្ននិងភាពជាដៃគូលើសពីឆ្នាំ២០២៥ និងមានកិច្ចសន្ទនាជាន់ខ្ពស់អាស៊ាន-អាមេរិកស្តីពីសិទ្ធិជនមានពិការភាព ដែលនឹងពិភាក្សាលើការបញ្ជ្រាបទស្សនវិស័យពិការភាព និងរបៀបវារៈជាសកលប្រកបដោយបរិយាបន្ននៅក្នុងសសរស្តម្ភអាស៊ានទាំងបីរួមមាន៖ បញ្ហាប្រឈម កាលានុវត្ត និងឧត្តមានុវត្ត៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026