ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ជនមានពិការភាពនៅស្រុកព្រះស្តេច ខេត្តព្រៃវែង ទទួលបានប្រាក់របបគោលនយោបាយពីរាជរដ្ឋាភិបាល

mosvy
11 ខែ​តុលា 2023

ព្រៃវែង៖ ថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សន សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានស្តារសម្បទា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកផ្តល់របបគោលនយោបាយជូនចំពោះជនពិការក្រីក្រនៅតាមសហគមន៍ ស្រុកព្រះស្តេច ខេត្តព្រៃវែង សរុបចំនួន ២៣៤នាក់។

ពិធីនេះរៀបចំឡើងនៅសាលាស្រុកព្រះស្តេច ដោយមានការចូលរួមពីលោក សាន់ រតនា ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច លោក ហ៊ុន ណេត ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រៃវែង លោកអភិបាលស្រុក លោកមេឃុំ និងបងប្អូនមានពិការភាពសរុបចំនួន ២៧៥នាក់។

ឯកឧត្តម សន សុផល ក៏បានផ្តាំផ្ញេីដល់លោកមេឃុំ លោកអភិបាលស្រុក និងលោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឱ្យយកចិត្តទុកដាក់ខ្ពស់ដល់ជនមានពិការភាពនៅពេលមានគ្រោះធម្មជាតិដែលកេីតឡេីងជាយថាហេតុ ដូចជាទឹកជំនន់ត្រូវជម្លៀសពួកគាត់ស្វែងរកទីសុវត្ថិភាពអោយបានទាន់ពេលវេលា និងស្នេីសុំឱ្យអជ្ញាធរពាក់ព័ន្ធជួយជំរុញការកំណត់អត្តសញ្ញាណកម្មជនពិការសម្រាប់ទទួលបណ្ណសំគាល់ជនមានពិការភាព ដេីម្បីឱ្យជនមានពិការភាពអាចទទួលបានអត្ថប្រយោជន៍ផ្សេងៗឆ្លើយតបនឹងតម្រូវការរបស់ពួកគេ។

គូសបញ្ជាក់ផងដែរថា នៅទូទាំងខេត្តព្រៃវែង មានជនពិការភាពចំនួន ២ ៦០៧នាក់ ដែលទទួលបាន របបគោលនយោបាយជូនចំពោះជនពិការក្រីក្រនៅតាមសហគមន៍៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026