ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ពិធីបិទវគ្គបណ្តុះបណ្តាលលើគោលនយោបាយ និងបទដ្ឋានអប្បបរមាស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងដំណើរការគ្រប់គ្រងករណី

mosvy
11 ខែ​តុលា 2023

បាត់ដំបង÷ នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឌីន បូរី អគ្គនាយកសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលលើគោលនយោបាយ និងបទដ្ឋានអប្បបរមាស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងដំណើរការគ្រប់គ្រងករណី ដល់អាជ្ញាធរ អ្នកផ្តល់សេវាមូលដ្ឋាន ដើម្បីផ្តល់សេវាសមស្របដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដោយមានការអញ្ជើញចូលរួមពីសំណាក់ អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋានគាំពារជនរងគ្រោះ តំណាងប្រធានមន្ទីរសង្គមកិច្ច ខេត្តបាត់ដំបង អភិបាលរងស្រុកកំរៀង មន្ត្រីការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គមស្រុក មេឃុំ ជំទប់ឃុំ ក្រុមប្រឹក្សាឃុំទទួលបន្ទុកស្ត្រី និងកុមារ មណ្ឌលសុខភាពឃុំ នាយកវិទ្យាល័យ អនុវិទ្យាល័យ ប្រធានភូមិ ប៉ូលីសប៉ុស្តិ៍ សរុបចំនួន ៤៦នាក់។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៣ថ្ងៃ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងពីគោលនយោបាយ និងបទដ្ឋានស្តីពីកិច្ចការពារសិទ្ធិរបស់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និង ដំណើរការគ្រប់គ្រងករណីជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងសិទ្ធិរបស់ជនរងគ្រោះ ដល់អ្នកផ្តល់សេវាជួរមុខ យល់ដឹងកាន់តែស៊ីជម្រៅ នូវការគោរពសិទ្ធិជនរងគ្រោះ ការផ្តល់សេវាដោយផ្ដោតលើយេនឌ័រ ពិសេសស្ត្រី និងកុមារ។ កម្មវិធីនេះរៀបចំដោយនាយកដ្ឋានគាំពារជនរងគ្រោះ សហការគាំទ្រពីអង្គការអាស៊ានអូស្ត្រាលីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា និង A21៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026