ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីសង្គមកិច្ចឥណ្ឌូនេស៊ីរៀបចំទស្សនកិច្ចសិក្សាទៅមជ្ឈមណ្ឌលជនមានពិការភាពនៅទីក្រុងម៉ាកាសា

mosvy
13 ខែ​តុលា 2023

ឥណ្ឌូនេស៊ី៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ ទ្រី រីសមហារីនី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី បានរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់ប្រតិភូពីបណ្តាប្រទេសអាស៊ានទៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនមានពិការភាព Sentra Wirajaya-Makassar នាទីក្រុងម៉ាកាសា សាធារណៈរដ្ឋឥណ្ឌូនេស៊ី។

តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ និងឯកឧត្តម សួង ម៉េងឡុង រដ្ឋលេខាធិការ ព្រមទាំងប្រតិភូកម្ពុជាបានអញ្ជើញចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សានេះដើម្បីស្វែងយល់ពីការផ្តល់ជំនាញវិជ្ជាជីវៈដល់ជនមានពិការភាពនៅក្នុងសាធារណៈរដ្ឋឥណ្ឌូនេស៊ី ។

ជាការកត់សម្គាល់ ប្រតិភូកម្ពុជាបានឈ្វេងយល់អំពីការផ្តល់ឱកាសដល់ជនមានពិការភាពលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈតាមដែលរួមមានការផលិតនូវឧបករណ៍សិប្បនិមិ្មត ការផលិតទោចក្រយានដែលបម្រើដល់ជនមានពិការ គ្រឿងអគ្គីសនី ត្បាញ និងផលិតផលផលិតដោយដៃ។ល។

គួរបញ្ជាក់ផងដែរថា ក្រសួងសង្គមកិច្ចនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ីបានរៀបចំនូវវេទិកាអាស៊ានជាន់ខ្ពស់ និងកិច្ចសន្ទនាអាស៊ាន-សហរដ្ឋអាម៉េរិក ដែលបានបញ្ចប់ទៅប្រកបដោយក្តីមោទនភាពដ៏ធំធេងសម្រាប់បណ្តាប្រទេសអាស៊ាននៃវិស័យសង្គមកិច្ច ពិសេសក្នុងកំឡុងពេលដែលសាធារណៈរដ្ឋឥណ្ឌូនេស៊ីកំពុងតែធ្វើជាប្រធានអាស៊ាន ២០២៣៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026