ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

វគ្គបណ្ដុះបណ្ដាលស្តីពី ជំនាញប្រាស្រ័យទាក់ទង ការគ្រប់គ្រងករណី និងរបៀបគាំទ្រដល់មន្រ្តីសង្គមកិច្ចក្រុង ស្រុក ខណ្ឌ

mosvy
19 ខែ​តុលា 2023

ថ្ងៃព្រហស្បតិ៍ ៥កេីត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ លោក ភី ណូ ប្រធាននាយកដ្ឋានកិច្ចការពារកុមារ តំណាងឯកឧត្តម ឌីន បូរី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច បានចូលរួមបេីកវគ្គបណ្ដុះបណ្ដាលស្តីពី “ជំនាញប្រាស្រ័យទាក់ទង ការគ្រប់គ្រងករណី និងរបៀបគាំទ្រដល់មន្រ្តីសង្គមកិច្ចក្រុង ស្រុក ខណ្ឌ” ដល់មន្ត្រីនាយកដ្ឋានកិច្ចការពារកុមារ ចំនួន ១៥រូប ដែលសហការរៀបចំដោយអង្គការសេវាសង្គមកិច្ចកម្ពុជា និងនាយកដ្ឋានកិច្ចការពារកុមារ។

វគ្គបណ្តុះបណ្ដាលរៀបចំឡេីងក្នុងគោលបំណង៖
-ពង្រឹងសមត្ថភាពមន្រ្តីពាក់ព័ន្ធនឹងជំនាញសម្រាប់ឆ្លេីយតបតម្រូវការរបស់កុមារ ដោយផ្សារភ្ជាប់ជាមួយនឹងទ្រឹស្តី និងការអនុវត្ត
-បង្កេីនចំណេះដឹង លេីជំនាញប្រាស្រ័យទាក់ទង និងការគ្រប់គ្រងករណី
-ពង្រឹងសមត្ថភាពមន្រ្តី ថ្នាក់ជាតិ នូវចំណេះដឹង និងបច្ចេកទេសដេីម្បី គាំទ្របន្តដល់មន្ត្រីសង្គមកិច្ចក្រុង ស្រុក ខណ្ឌ ។

ព័ត៌មានជាប់ទាក់ទង

  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ បានអញ្ញើញចូលរួម ជាអធិបតីក្នុងពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនានិងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

    mosvy Author/
    3 ខែ​មិថុនា 2026
  • សារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

    mosvy Author/
    1 ខែ​មិថុនា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​ឧសភា 2026
  • រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩

    mosvy Author/
    15 ខែ​ឧសភា 2026
  • ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ”សៀវភៅ ស សង្គមកិច្ច”

    mosvy Author/
    10 ខែ​មេសា 2026