ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចូលរួមក្នុងពិធីសំណះសំណាល រវាងភាគីកម្ពុជានិងថៃ

mosvy
20 ខែ​តុលា 2023

បន្ទាយមានជ័យ÷ ថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញក្នុងពិធីសំណះសំណាលរវាងភាគីកម្ពុជា ឯកឧត្ដម សៅ សុភៈ អនុរដ្ឋលេខាធិការ អភិបាល អភិបាលរងក្រុង ប្រធានមន្ទីរសង្គមកិច្ច តំណាងអង្គការ JICA ប្រធានមណ្ឌល និងមន្ត្រីពាក់ព័ន្ធ និងភាគីថៃ ដែលមានអគ្គនាយកដ្ឋានកិច្ច សហប្រតិបត្តិការអន្តរជាតិ អគ្គនាយករង តំណាងអង្គការ USAID ស្ថានទូតអូស្ត្រាលី អង្គការ JICA ប្រចាំទីក្រុងបាងកក ព្រះរាជាណាចក្រថៃ នៅមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជាលទ្ធផលភាគីនៃព្រះរាជាណាចក្រថៃ រួមទាំងអង្គការដៃគូអភិវឌ្ឍន៍ នឹងជួយឧបត្ថម្ភគាំទ្រ ផ្នែកបច្ចេកទេសមកមណ្ឌល ហើយភាគីភាគីនៃព្រះរាជាណាចក្រថៃ បានសន្យាថានឹងអញ្ជើញភាគី នៃព្រះរាជាណាចក្រកម្ពុជា ទៅទស្សនៈកិច្ចមណ្ឌលនានា នៅប្រទេសថៃ ដើម្បីស្វែងយល់អំពើរបទពិសោធន៍បន្ថែមនៃការគ្រប់គ្រងមណ្ឌលទៀតផង៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026