ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់អំណោយសប្បុរសធម៌ដល់ពលរដ្ឋរងផលប៉ះពាល់ពីទឹកជំនន់

mosvy
22 ខែ​តុលា 2023

រាជធានីភ្នំពេញ÷ ថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៣ ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងព្រែកត្នោត ខណ្ឌដង្កោ និងខណ្ឌកំបូល រាជធានីភ្នំពេញ សរុបចំនួន ២ ២៦៣គ្រួសារ ដែលរងផលប៉ះពាល់ពីទឹកជំនន់ ទឹកភ្លៀងទទួលបានអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោកជំទាវ ម៉ែន នារីសោភ៌គអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ជាតំណាងចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា ចែកជូនទាំង ២ ២៦៣គ្រួសារ។ អំណោយរួមមាន អង្ករ ២៥ គីឡូក្រាម មី ១កេះ ទឹកសុទ្ធ ១កេះ ត្រីខ ១យួរ ទឹកត្រី ១យួរ ឃីដ១ ដែលមានសារុង មុង ភួយ ក្រមា និងថវិកាចំនួន ៣ម៉ឺនរៀលផងដែរ៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026