ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

កម្ពុជាបញ្ជូនយុវជនមានពិការភាព ៤រូប ទៅប្រកួតផ្នែកព័ត៌មានវិទ្យាឆ្នាំ២០២៣

mosvy
23 ខែ​តុលា 2023

ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនយុវជនមានពិការភាពជម្រើសជាតិចំនួន ៤រូប ដើម្បីចូលរួមប្រកួតប្រជែងជាសាកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពឆ្នាំ២០២៣ (Global IT Challenge for Youth with Disability 2023) នៅទីក្រុងអាប៊ូដាប៊ី សហព័ន្ធអារ៉ាប់អេមីរ៉ាត ដោយផ្ទាល់ ចាប់ពីថ្ងៃទី២៣-២៩ ខែតុលា ឆ្នាំ២០២៣។

គួរបញ្ជាក់ផងដែរថា ក្រោមការដឹកនាំដ៏ឈ្លៀសវៃនិងប៉ិនប្រសព្វរបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានធ្វើឱ្យវិស័យពិការភាពមានការរីកចម្រើន និងត្រូវបានយកចិត្តទុកដាក់ជាខ្លាំង។

យោងតាមសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានឲ្យដឹងថា ការប្រកួតប្រជែងនេះចែកជាពីរគឺ ការប្រកួតដោយផ្ទាល់និងតាមអនឡាញ ដែលមានប្រទេសចំនួន១៨គឺ ព្រះរាជាណាចក្រកម្ពុជា អារ៉ាប់អេមីរ៉ាត កូរ៉េ ប៉ាគីស្ថាន អេហ្ស៊ីប ណេប៉ាល់ ម៉ុងហ្គោលី កេនយ៉ា អេត្យូពី បង់ក្លាដែស ចិន ឥណ្ឌា វៀតណាម ថៃ ហ្វីលីពីន ម៉ាឡេស៊ី ឡាវ និងឥណ្ឌូនេស៊ី។

ក្រៅពីចូលរួមប្រកួតផ្ទាល់នៅអារ៉ាប់រួម យុវជនមានពិការភាពកម្ពុជា ចំនួន ១៩រូប ក៏នឹងចូលរួមប្រកួតប្រជែងតាមអនឡាញពីកម្ពុជា ចាប់ពីថ្ងៃទី២៥-២៧ ខែតុលា ឆ្នាំ២០២៣ ផងដែរ។

អគ្គលេខាធិការដ្ឋានបានស្នើថា៖ «សូមសាធារណៈជនទាំងអស់ចូលរួមលើកទឹកចិត្តដល់យុវជនមានពិការភាព នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលបានជោគជ័យជូនជាតិមាតុភូមិនៃយើងទាំងអស់គ្នា»។

ស្របជាមួយគ្នានេះដែរប្រតិភូកម្ពុជាក៏នឹងចូលរួមវេទិកាបរិយាបន្ននិងនវានុវត្តន៍ ហៅកាត់ថា អាយអែនអាយ (InI) Inclusive and Innovation Forum ដើម្បីពិភាក្សានិងអនុម័តលើកិច្ចព្រមព្រៀងអាប៊ូដាប៊ីស្តីពីការអភិវឌ្ឍន៍ផ្នែកព័ត៌មានវិទ្យាឌីជីថលនៅពេលអនាគតសម្រាប់ជនមានពិការភាព។

ការប្រកួតប្រជែងជាសាកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពឆ្នាំ២០២៣ នេះមានអ្នកចូលរួមសរុប ចំនួន ៥៣៦រូប ក្នុងនោះយុវជនមានពិការភាព ចំនួន ៤៦១រូប (ប្រកួតផ្ទាល់ចំនួន ៩៥រូប និងប្រកួតតាមអនឡាញចំនួន ៣៦៦រូប)។

ការប្រកួតនេះគឺមានវិញ្ញាសារចំនួន៦ មានដូចជា+ 1-eTool (Powerpoint) 2-eTool (Excel) 3-eLifeMap 4-eContents 5-eCreative_Smart Car 6-eCreative_loT 1៕

ព័ត៌មានជាប់ទាក់ទង

  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ បានអញ្ញើញចូលរួម ជាអធិបតីក្នុងពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនានិងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

    mosvy Author/
    3 ខែ​មិថុនា 2026
  • សារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

    mosvy Author/
    1 ខែ​មិថុនា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​ឧសភា 2026
  • រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩

    mosvy Author/
    15 ខែ​ឧសភា 2026
  • ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ”សៀវភៅ ស សង្គមកិច្ច”

    mosvy Author/
    10 ខែ​មេសា 2026