ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

កិច្ចប្រជុំបណ្តាញអង្គការតំណាងស្ដីពី”កិច្ចគាំពារសង្គមក្នុងចំណោមជនមានពិការភាព” របស់អង្គការជនពិការកម្ពុជា

mosvy
25 ខែ​តុលា 2023

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ លោក ឈឿង តារា ប្រធានការិយាល័យស្តារលទ្ធភាពពលកម្ម តំណាងលោក សាន់ រតនា ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាវាគ្មិនលើប្រធានបទ “ការកំណត់អត្តសញ្ញាណកម្មជនមានពិការភាព និងការផ្តល់បណ្ណជូនជនមានពិការភាព” ក្នុងកិច្ចប្រជុំបណ្តាញអង្គការតំណាងស្ដីពី “កិច្ចគាំពារសង្គមក្នុងចំណោមជនមានពិការភាព” ក្រោមអធិបតីភាព ឯកឧត្តម យោគ សាមឌី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលមានការចូលរួមពី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួង អប់រំ យុវជន និងកីឡា ក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី ក្រសួងផែនការ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម អង្គការ GIZ និងអង្គការដៃគូរពាក់ព័ន្ធនានា សរុបចំនួន ១១២នាក់ ដែលរៀបដោយអង្គការជនពិការកម្ពុជា នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។

កិច្ចប្រជុំមានគោលបំណង ទី១. ប្រមូលធាតុចូលនៃបញ្ហា និងតម្រូវការជាក់ស្តែងរបស់ជនមានពិការភាពទទួលបានពីកិច្ចគាំពារសង្គម និងធ្វើបច្ចុប្បន្នភាព
ព័ត៌មាន បញ្ហា និងតម្រូវការរបស់ជនមានពិការភាពដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗពី ជំនួយសង្គម និងសន្តិសុខ
របស់រដ្ឋាភិបាល ទី២. អង្គការតំណាង លើកឡើងនូវសមិទ្ធិផលសំខាន់ៗ ស្តីពីកិច្ចគាំពារសង្គមដែលឆ្លើយតបទៅនឹងការជួយជនមានពិការភាព ក្នុងឆ្នាំកន្លងមក រហូតដល់បច្ចុប្បន្ន ដើម្បីពិនិត្យលើភាពចន្លោះប្រហោង និងធ្វើឱ្យកាន់តែប្រសើ នៅពេលខាងមុខ និង៣. បង្កើតយន្តការ និងគន្លឹះសំខាន់ៗ ដែលស្វែងរកធាតុចូលដោយ អង្គការតំណាង ទៅកាន់ដៃគូរ រដ្ឋាភិបាល អង្គការសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល និងភាគីពាក់ព័ន្ធបន្ទាប់ពីការផ្ទេ សាច់ប្រាក់ និងសេវាផ្សេងទៀតបានផុតកំណត់៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026