ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ពិធីបើកកិច្ចប្រជុំអង្គការដៃគូលើកទី២២ របស់គម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង (FCF) នៃអង្គការ Save the Children

mosvy
26 ខែ​តុលា 2023

ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឌីន បូរី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំអង្គការដៃគូលើកទី២២ របស់គម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង (FCF) នៃអង្គការ Save the Children ដែលមានការចូលរួមពីក្រសួង ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធ ព្រមទាំងគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី ខេត្តគោលដៅចំនួន៩ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពត កំពង់ធំ កំពង់ស្ពឺ កំពង់ឆ្នាំង បន្ទាយមានជ័យ បាត់ដំបង និងខេត្តសៀមរាប។

កិច្ចប្រជុំដៃគូលើកទី២២ នៃគម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង (FCF) ត្រូវបានរៀបចំឡើងដើម្បីចែករំលែកការរៀនសូត្រ និងធ្វើបច្ចុប្បន្នភាពដោយផ្តោតជាសំខាន់លើវឌ្ឍនភាព គម្រោងក្នុងចំណោមអង្គការសមាជិកនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៅសណ្ឋាគារហ៊ីមាវ៉ារី រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា គម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង (FCF) បានចាប់ផ្តើមអនុវត្តនៅឆ្នាំ២០១៥ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២៣ និងបន្តរហូតដល់ឆ្នាំ២០២៥ ក្រោមការគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID)៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026