ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ឯកឧត្តម ឯក ក្រិត តំណាងរដ្ឋមន្ត្រី អញ្ចើញទស្សនកិច្ចសមាគមមនុស្សចាស់ និងធ្វើជាអធិបតីក្នុងទិវាមនុស្សចាស់នៅស្រុកបាណន់

mosvy
27 ខែ​តុលា 2023

បាត់ដំបង៖ ឯកឧត្តម ឯក ក្រិត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានទទួលបន្ទុកលើការងារគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ នាយកដ្ឋានមនុស្សចាស់និងអតីតយុទ្ធជន និងមជ្ឈមណ្ឌលជាតិគាំពារមនុស្សវ័យចាស់ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមក្នុងកម្មវិធីទស្សនកិច្ចសមាគមមនុស្សចាស់នៅភូមិសសរពកឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង និងបានអញ្ជើញជាអធិបតីក្នុងពិធីវេទិកាមនុស្សវ័យចាស់លើកទី៣ នៅខេត្តបាត់ដំបង ដែលរៀបចំដោយអង្គការមនុស្សចាស់កម្ពុជា នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។

កម្មវិធីវេទិកាមនុស្សវ័យចាស់លើកទី៣ នៅខេត្តបាត់ដំបង ដែលរៀបចំដោយអង្គការមនុស្សចាស់កម្ពុជានៅថ្ងៃសុក្រនេះតាមរយៈការចូលរួមគាំទ្រពីអង្គការយូអិនឌីភី និងអង្គការអុកស្វាម ក្រោមសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយកសេវាសង្គមកិច្ច លោកជំទាវអភិបាលរងខេត្តបាត់ដំបង ប្រធាននាយកដ្ឋានមនុស្សចាស់និងអតីតយុទ្ធជន អនុប្រធាននាយកដ្ឋាននិងមន្ត្រីនាយកដ្ឋានមនុស្សចាស់និងអតីតយុទ្ធជន តំណាងមន្ទីរ ស.អ.យ. ១០ រាជធានី ខេត្ត អង្គការដៃគូរពាក់ព័ន្ធ និងតំណាងមនុស្សចាស់ទូទាំង ២៥ រាជធានី ខេត្ត ដែលមានអ្នកចូលរួមសរុប ៣៤៨នាក់។

កម្មវិធីទស្សនកិច្ចសមាគមមនុស្សចាស់ និងវេទិកាមនុស្សវ័យចាស់លើកទី៣នេះ រៀបចំឡើងក្នុងគោលបំណងស្វែងយល់អំពីដំណើរការនិងការប្រព្រឹត្តិទៅរបស់សមាគមមនុស្សចាស់ ដែលជាយន្តការមួយបានចូលរួមចំណែកក្នុងកិច្ចគាំពារសង្គមនៅមូលដ្ឋាន ព្រមទាំងបង្កើនការយល់ដឹងរបស់មនុស្សចាស់អំពីកិច្ចអន្តរាគមន៍សំខាន់ៗនិងវឌ្ឍនភាពនានារបស់រាជរដ្ឋាភិបាលក្នុងកិច្ចគាំពារនិងលើកកម្ពស់សុខុមាលភាពដល់មនុស្សវ័យចាស់នៅកម្ពុជាស្របទៅតាមទិសដៅនិងផែនការយុទ្ធសាស្រ្តនៃគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026