ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

ពិធីបើកវគ្គបណ្តុះបណ្តាលលើគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងដំណើរការគ្រប់គ្រងករណី នៅស្រុកអូរយ៉ាដាវ

mosvy
30 ខែ​តុលា 2023

រតនគិរី៖ ឯកឧត្តម ឌីន បូរី អគ្គនាយកសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលលើគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងដំណើរការគ្រប់គ្រងករណីដល់អាជ្ញាធរ អ្នកផ្តល់សេវាមូលដ្ឋាន ដើម្បីផ្តល់សេវាសមស្របដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស នៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។

វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយនាយកដ្ឋានគាំពារជនរងគ្រោះ នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការគាំទ្រដោយអង្គការអាស៊ានអូស្ត្រាលីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា អង្គការការីតាសកម្ពុជា និងអង្គការម៉ារ៉ាស៊ីកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋានគាំពារជនរងគ្រោះ តំណាងមន្ទីរសង្គមកិច្ចខេត្តរតនគីរី តំណាងអភិបាលស្រុក អូរយ៉ាដាវ ប្រធាការិ.សង្គមកិច្ច និងសុខមាលភាពសង្គមស្រុក មេឃុំ/ជំទប់ ក្រុមប្រឹក្សាឃុំទទួលបន្ទុកស្ត្រី និងកុមារ មណ្ឌលសុខភាពឃុំ នាយកវិទ្យាល័យ អនុវិទ្យាល័យ ប្រធានភូមិ ប៉ូលីសប៉ុស្តិ៍ សរុបចំនួន ៤៧នាក់ ។

វគ្គបណ្តុះបណ្តាលនេះរយៈពេល ៣ថ្ងៃ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងពីគោលនយោបាយ និងបទដ្ឋានស្តីពីកិច្ចការពារសិទ្ធិរបស់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងដំណើរការគ្រប់គ្រងករណីជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងសិទ្ធរបស់ជនរងគ្រោះ ដល់អ្នកផ្តល់សេវាជួរមុខ យល់ដឹងកាន់តែស៊ីជម្រៅ នូវការគោរពសិទ្ធិជនរងគ្រោះ ការផ្តល់សេវាដោយផ្ដោតលើយេឌ័រ ពិសេសស្ត្រី និងកុមារ៕

ព័ត៌មានជាប់ទាក់ទង

  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលជួបឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ

    mosvy Author/
    19 ខែ​កក្កដា 2026
  • អបអរសាទរ ខួបលើកទី២ ទិវាជនមានពិការភាពភ្នែក និងគថ្លង់អន្តរជាតិ ២៧មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាទទួលស្គាល់ជនមានពិការភាពភ្នែក និងគថ្លង់ ដើម្បីលើកកម្ពស់បរិយាបន្ន និងការចូលរួមពេញលេញក្នុងសង្គម»

    mosvy Author/
    9 ខែ​កក្កដា 2026
  • បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្ដល់សេវាធ្វើបច្ចុប្បន្នភាពបណ្ណសមាជិក ប.ស.ស. ជូនថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    9 ខែ​កក្កដា 2026
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ បានអញ្ញើញចូលរួម ជាអធិបតីក្នុងពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនានិងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

    mosvy Author/
    3 ខែ​មិថុនា 2026
  • សារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

    mosvy Author/
    1 ខែ​មិថុនា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026