ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីសង្គមកិច្ចឯកឧត្តម ជា សុមេធី និងភរិយាចូលរួមអបអរសាទរជូនចំពោះលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលទទួលបានពានកិត្តិយសថ្នាក់មាសពី FAPW

mosvy
6 ខែ​វិច្ឆិកា 2023

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន បានចូលរួមផ្ញើសារអបអរសាទរជូនចំពោះ លោកជំទាវទី១ និងជាអគ្គស្នងការសមាគមកាយឬទ្ធិនារីកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសដែលលោកជំទាវទទួលបានពានកិត្តិយសថ្នាក់មាស និងប្រកាសនីយបត្រថ្នាក់សកលរបស់ OB-PS ពីមិត្តកាយឫទ្ធិនារីតំបន់អាស៊ី​ប៉ាស៊ី​ហ្វិ​ច។

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី និងលោកជំទាវ ជា ផល្គុន បានលើកឡើងថា ការប្រគល់ពានកិត្តិយសពី FAPW ជូនចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត គឺជាការទទួលស្គាល់នូវការខិតខំបំពេញកាតព្វកិច្ចដឹកនាំសមាគមកាយឬទ្ធិកម្ពុជារបស់លោកជំទាវបណ្ឌិតនូវបេសកកម្មស្របតាមគោលបំណងរបស់សមាគមកាយឫទ្ធិនារីពិភពលោក (WAGGGS) ក្នុងការជួយអភិវឌ្ឍថាមពល កុមារី យុវតី ដើម្បីក្លាយទៅជាពលរដ្ឋល្អ ដែលធ្វើឲ្យកុមារី និងយុវតីកម្ពុជារស់នៅក្នុងសីលធម៌ សេរីភាព សមភាព សេចក្តីថ្លៃថ្នូរ និងមានមោទនភាព ចំពោះវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួន។

គួរឲ្យដឹងផងដែរថា មិត្តកាយឫទ្ធិនារីតំបន់អាស៊ី​ប៉ាស៊ី​ហ្វិ​ចបានប្រគល់ពានកិត្តិយសថ្នាក់មាស និងប្រកាសនីយបត្រថ្នាក់សកលរបស់ OB-PS ជូនអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងសន្និបាតមិត្តកាយឫទ្ធិនារីលើកទី៧ ដែលប្រព្រឹត្តទៅនៅក្រុងសៀមរាប ខេត្តសៀមរាប ប្រទេសកម្ពុជា៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026