ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

មន្រ្តីជាន់ខ្ពស់សង្គមកិច្ចដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយ JICA លើគម្រោងអភិវឌ្ឍន៍សមត្ថភាពសម្រាប់ជួយដល់ជនរងគ្រោះពីការជួញដូរមនុស្ស

mosvy
7 ខែ​វិច្ឆិកា 2023

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ញ៉ឹក វណ្ណារ៉ា ដឹកនាំកិច្ចប្រជុំលើកទី១ នៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួមរបស់គម្រោងអភិវឌ្ឍន៍សមត្ថភាពសម្រាប់ជួយដល់ជនរងគ្រោះដែលរួចពីការជួញដូរមនុស្ស ដែលមានការចូលរួមពីតំណាងជាន់ខ្ពស់នៃ JICA កម្ពុជា លោក Yanagawa Shinji និង ភាគីពាក់ព័ន្ធជាច្រើនរូបទៀត នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ។

ឯកឧត្តម ញ៉ឹក វណ្ណារ៉ា បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចតែងតែយកចិត្តទុកដាក់ និងផ្តាំផ្ញើរពាក់ព័ន្ធនឹងការជួញដូរមនុស្សនេះត្រូវយកចិត្តទុកដាក់រាល់ករណី ពិភាក្សារាល់កិច្ចការដែលពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងការជួញដូរ តម្រូវឱ្យស្វែងរកធាតុចូលឱ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន ដើម្បីជាគំនិតអាចជួយដល់ជនរងគ្រោះពីការជួញដូរ។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ចរូបនេះរំពឹងថាកិច្ចសហការជាមួយ JICA និងតាមរយៈការអនុវត្តដែល JICA ជ្រើសយកខេត្តក្រុមគោលដៅ៣ គឺខេត្តបន្ទាយមានជ័យ ត្បូងឃ្មុំ និងខេត្តសៀមរាបនោះ នឹងមានផលសម្រេចល្អដល់កម្ពុជា ជាពិសេសដល់ជនរងគ្រោះដោយការជួញដូរមនុស្ស។

ក្នុងឱកាសនោះដែរ តំណាងជាន់ខ្ពស់នៃ JICA កម្ពុជា លោក Yanagawa Shinji បានលើកឡើងថា កិច្ចប្រជុំថ្ងៃនេះមានការចូលរួមដោយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលប្តេជ្ញាចិត្តក្នុងការដោះស្រាយ និងជះឥទ្ធិពលជាវិជ្ជមានលើប្រធានបទសំខាន់នៃការជួញដូរមនុស្ស។ នេះជាកិច្ចខិតខំប្រឹងប្រែងលើកដំបូងដើម្បីធានាថាគ្រប់ភាគីពាក់ព័ន្ធនឹងពិភាក្សា និងធ្វើការរួមគ្នាសម្រាប់គម្រោងក្នុងវិស័យ និងកម្រិតផ្សេងៗ ដើម្បីសម្រេចបានលទ្ធផលជាអតិបរមាប្រកបដោយប្រសិទ្ធភាព។

គម្រោងនេះមានគោលបំណងលើកកម្ពស់ និងពង្រឹងសមត្ថភាពផ្តល់សេវាសម្រាប់អ្នករស់រានមានជីវិតពីការជួញដូរមនុស្ស ជាពិសេសក្រសួងនិងមន្ទីរសង្គមកិច្ច ជាមួយនឹង វិធីសាស្រ្តផ្តោតលើអ្នករស់រានមានជីវិត (SOT) តាមរយៈការដោះស្រាយឧបសគ្គជាច្រើន ដើម្បីបំពេញតម្រូវការរបស់អ្នករស់រានមានជីវិតពីការជួញដូរ។ JICA ទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការ និងកិច្ចសហការរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាគម្រោងនេះនឹងសម្រេចបាននូវលទ្ធផលសំខាន់ៗក្នុងការគាំទ្រ SOT។

បន្ទាប់ពីបានជួបប្រជុំពិភាក្សាពិគ្រោះយោបល់គ្នារវាងមន្រ្តីបច្ចេកទេសរបស់ក្រសួង និងភាគី JICA បានទទួលលទ្ធផលជាផ្លែផ្កា ហើយភាគីទាំងពីរបានព្រមព្រៀងលើចំណុចជាច្រើន ដែលអាចជួយដល់ជនរងគ្រោះដោយអំពើជួញដូរ៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026