ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចដឹកនាំប្រជុំកិច្ចការពារកុមារ ជាមួយតំណាងអង្គការយូនីសេហ្វ និងសហការី

mosvy
10 ខែ​វិច្ឆិកា 2023

ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឌីន បូរី អគ្គនាយក នៃអគ្គនាយកសេវាសង្គមកិច្ច ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រជុំពិភាក្សាការងារជាមួយលោកស្រី Marianna Garofalo ប្រធានផ្នែកកិច្ចការពារកុមារ នៃអង្គការយូនីសេហ្វ និងសហការី។ កិច្ចប្រជុំនេះបានពិភាក្សាលេីការងារសំខាន់ៗ ដូចខាងក្រោម៖

១. ការណែនាំអំពីមន្ត្រីបង្គោលរបស់យូនីសេហ្វដែលត្រូវសម្របសម្រួល និងសហការលើការងារកិច្ចការពារកុមារ ជាមួយក្រសួង

២. ការអនុវត្តប្រព័ន្ធគ្រប់គ្រងករណីកុមារ Primero និងកិច្ចសហការជាមួយក្រសួងមហាផ្ទៃលើការងារកិច្ចការពារកុមារ

៣. ការត្រៀមរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសហប្រតិបត្តិការ រវាងយូនីសេហ្វ និងក្រសួង ស.អ.យ ឆ្នាំ២០២៣ និងផែនការរំកិលឆ្នាំ២០២៤-២០២៥ នៃការអនុវត្តកម្មវិធីកិច្ចការពារកុមារ

៤. យុទ្ធនាការគ្រួសាររឹងមាំ ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ និងការទប់ស្កាត់ការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់នៅកម្ពុជា

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026