ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី អញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញកម្ពុជារៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

mosvy
13 ខែ​វិច្ឆិកា 2023

ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងកម្ពុជារៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនដើម្បីទទួលយកយោបល់និងរៀបចំគោលនយោបាយជួយដល់វិស័យឯកជននៅកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្ដិភាពព្រឹកថ្ងៃច័ន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

នាយរដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំវេទិការដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ក្នុងឆ្នាំ២០២៣ ដើម្បីពិនិត្យរួមគ្នារវាងរាជរដ្ឋាភិបាលដែលបានដាក់ចេញកាលពីកន្លងមកនិងជំរុញការអភិវឌ្ឍវិស័យឯកជន ពង្រឹងភាពប្រកួតប្រជែង និងធ្វើឱ្យប្រសើឡើងនូវបរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជា។

នាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចឆ្លើយតបទៅនឹងចំនុចទាំងប៉ុន្មានខាងលើនេះ និងបានប្រកាសថារដ្ឋាភិបាលនឹងប្ដេជ្ញាចិត្តក្នុងការដាក់ចេញនិងជំរុញការអនុវត្តនូវកញ្ចប់វិធានការកែទម្រង់នៅក្រោមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ស្របតាមបាវចនា «ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព»។

គួរឱ្យដឹងដែរថាវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជនត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៩ និងត្រូវបានចាត់ទុកថាជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបើកទូលាយដែលរាល់សេចក្ដីសម្រេចនានានៃវេទិកានេះមានមានអនុភាពជាសេចក្ដីសម្រេចរបស់គណៈរដ្ឋមន្ត្រីទាំងមូល៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026