ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ជនមានពិការភាពនៅខេត្តកែបទទួលផ្ទះ ១ខ្នង ពីមូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

mosvy
20 ខែ​វិច្ឆិកា 2023

កែប÷ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះ មានទំហំ ៤គុណនឹង៦ម៉ែត្រ ធ្វើពីថ្មប្រក់ស័ង្កសី ត្រូវជូនជនមានពិការភាពមានឈ្មោះ ហ៊ិន ហ្វីនី ភេទប្រុស អាយុ ៤២ឆ្នាំ ជាជនមានពិការភាពភ្នែកទាំង២ ពីកំណើត សព្វថ្ងៃមានសមាជិកក្នុងគ្រួសារ៦នាក់ រួមមានប្រពន្ធ កូន២នាក់ ប្អូនស្រី និងឪពុកចាស់ សុទ្ធតែពិការទាំងអស់ សព្វថ្ងៃរស់នៅក្នុងភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ពិធីនេះមានការចូលរួមពីលោក ឆាង ឆៃ អភិបាលនៃគណអភិបាលស្រុកដំណាក់ចង្អើរ លោកប្រធានសាខាមូលនិធិជនពិការខេត្តកែប លោកមេឃុំពងទឹក និងមន្រ្តីមូលដ្ឋានជាច្រើនរូប។

ថ្លែងក្នុងកម្មវិធីនេះ ឯកឧត្តម ខុម ផលលឿន មានប្រសាសន៍ថា សម្រាប់ខេត្តកែប នេះគឺជាផ្ទះទី២ហើយ ដែល ម.ជ.ព. បានសាងសង់ជូន ដែលផ្ទះទី១ បានសាងសង់ជូនក្នុងឆ្នាំ២០២២ ស្ថិតក្នុងភូមិលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប និងផ្ទះទី២នេះបានសាងសង់ជូនក្នុងឆ្នាំ២០២៣ ស្ថិតក្នុងភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

គិតមកដល់ពេលនេះម.ជ.ព. បានសាងសង់ផ្ទះបាន ៤៧ខ្នង ហើយគិតពីឆ្នាំ២០១៩មក ហើយនេះជាផ្ទះទី៤៤ហើយ ដែលបានប្រគល់ជាផ្លូវការ។ សម្រាប់ផ្ទះដែលសេសសល់ ម.ជ.ព.នឹងបន្តចុះប្រគល់ទទួលជាបន្តបន្ទាប់។

ក្នុងពិធីនេះដែរ ម.ជ.ព.ក៏បានពាំនាំនូវកញ្ចាប់អំណោយរួមមាន៖ អង្ករ ២៥គ.ក មី ១កេះ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ត្រីខកំប៉ុង ២យួរ អំបិល ២កញ្ចប់ និងថវិកា ១០ម៉ឺនរៀល សម្រាប់ផ្តល់ជូនគ្រួសារ លោក ហ៊ិន ហ្វីនី ដើម្បីសម្រួលដល់ជីវភាព៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026