ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

មូលនិធិជាតិជំនួយសង្គម បានទទួលពានរង្វាន់ឧត្តមានុវត្តន៍ស្តីពី «កិច្ចគាំពារសង្គម សម្រាប់គ្រប់ដំណាក់កាលនៃជីវិត» នៅប្រទេសម៉ាឡេស៊ី 

mosvy
23 ខែ​វិច្ឆិកា 2023

ភ្នំពេញ៖ មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលពានរង្វាន់ឧត្តមានុវត្តន៍ ស្តីពីកិច្ចគាំពារសង្គម សម្រាប់គ្រប់ដំណាក់កាលនៃជីវិត នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ីនាថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឯកឧត្តម ស៊ីម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច  អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញទទួលពានរង្វាន់ឧត្តមានុវត្តន៍ដោយផ្ទាល់ពីប្រធានផ្លាស់វេននៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ឆ្នាំ២០២២ – ២០២៣។

ជាមួយគ្នានេះ ឯកឧត្តម ស៊ីម សុធន បានដឹកនាំគណ:ប្រតិភូនៃមូលនិធិជាតិជំនួយសង្គមចូលរួមសិក្ខាសាលាថ្នាក់អន្តរជាតិ ក្រោមមូលបទ «ការទទួលយកភាពចម្រុះ ដើម្បីកសាងអនាគតរួមគ្នា» នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។ នៅក្នុងឱកាសនោះដែរ ក៏មានការចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) រវាងសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) និងសមាគមសន្តិសុខសង្គមអន្តរជាតិ (ISSA) ក្នុងគោលបំណងបង្កើតនូវកិច្ចសម្របសម្រួលរួមគ្នាក្នុងការលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងកំណត់នូវវិស័យជាអាទិភាព និងភាពជាគំរូរសម្រាប់កិច្ចសហប្រតិបត្តិការ។

ទន្ទឹមនឹងនោះ ឯកឧត្តម និងគណ:ប្រតិភូបានបន្តចូលរួមក្នុងកិច្ចប្រជុំប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី៤០ និងចូលរួមអបអរសាទរក្នុងឱកាសប្រារព្វខួបលើកទី២៥ នៃការបង្កើតសមាគមសន្តិសុខសង្គមអាស៊ាន នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ Hilton Kuala Lumpur ទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមពីតំណាងស្ថាប័នសន្តិសុខសង្គមនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ចំនួន ២០ស្ថាប័ន មកពីបណ្តាប្រទេសអាស៊ានទាំង ១០។

ក្នុងកិច្ចប្រជុំប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី៤០ នេះ សមាជិកទាំងអស់បានពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពនៃផែនការសកម្មភាពឆ្នាំ២០២២-២០២៣ របស់សមាគមសន្តិសុខសង្គមអាស៊ាន (ASSA) និងផែនសកម្មភាពការងារបន្តសម្រាប់ឆ្នាំ២០២៣-២០២៤ របស់ខ្លួនផងដែរ៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026