ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីរៀបចំរបាយការណ៍ធាតុចូល លើការងារមួយចំនួនដែលពាក់ព័ន្ធនឹងវិស័យសង្គមកិច្ច

mosvy
24 ខែ​វិច្ឆិកា 2023

ទីស្តីការក្រសួង៖ រសៀលថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម សុខ ប៊ុនថា បានដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីរៀបចំរបាយការណ៍ធាតុចូល លើការងារមួយចំនួនដែលពាក់ព័ន្ធនឹងវិស័យសង្គមកិច្ច របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជូនទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីរៀបចំជំនួយស្មារតី គោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមការស្នើសុំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងត្រៀម រៀបចំជំនួយស្មារតី គោរពជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា

ក្នុងការត្រៀមទទួលជួបពិភាក្សាការងារជាមួយ លោក វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នាពេលខាងមុខ ដោយមានការអញ្ជើញចូលរួមពីអង្គភាព នាយកដ្ឋានជំនាញ និងមជ្ឈមណ្ឌលពាក់ព័ន្ធរួមមាន តំណាងអគ្គលេខាធិការក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ តំណាងអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ  តំណាងមូលនិធិជាតិជំនួយសង្គម អគ្គនាយកគោលនយោបាយសង្គមកិច្ច តំណាងអគ្គនាយកសេវាសង្គមកិច្ច តំណាងអគ្គនាយកស្តារសម្បទា  ប្រធាននាយកដ្ឋាន ប្រធានមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ប្រធានមណ្ឌលយុវនីតិសម្បទា ប្រធានមជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី ប្រធានមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ(ព្រៃស្ពឺ) ប្រធានមជ្ឈមណ្ឌលទារក និងកុមារជាតិ។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026