ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

អង្គការ សមាគមចំនួន១២ ទទួលបានវិញ្ញាបនបត្រទទួលស្គាល់មណ្ឌលថែទាំកុមារ សម្រាប់មណ្ឌលថែទាំកុមារសរុបចំនួន១៦

mosvy
30 ខែ​វិច្ឆិកា 2023

រាជធានីភ្នំពេញ÷ ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នាយកដ្ឋានកិច្ចការពារកុមារ បានរៀបចំពិធីអបអរសាទរប្រគល់វិញ្ញាបនបត្រទទួលស្គាល់មណ្ឌលថែទាំកុមារ ក្រោមអធីបតីភាព ឯកឧត្តម ឌីន បូរី អគ្គនាយកសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

មណ្ឌលថែទាំកុមារសរុបចំនួន១៦ របស់អង្គការ សមាគម ដៃគូចំនួន១២ ដែលបានបំពេញគ្រប់លក្ខខណ្ឌ និងទម្រង់បែបបទនៃការស្នើសុំការអនុញ្ញាតបង្កើតមណ្ឌលថែទាំកុមារ ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសម្រេចផ្តល់វិញ្ញាបនបត្រទទួលស្គាល់ជាមណ្ឌលថែទាំកុមារ និងប្រគល់ជូននាឱកាសនេះមាន ១.អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ២.អង្គការបំរើដើមឈើសេវាសង្គមដើមឈើសប្បាយ ៣.អង្គការគ្រួសារថ្មី ៤.អង្គការខេខេអ៊ីវី កម្ពុជា ៥.អង្គការ World Mobilization ៦.សមាគមក្តីសង្ឃឹមរបស់ជនក្រីក្រ ៧.អង្គការមូលនិធិនៃក្តីសង្ឃឹម (Operation Hope Foundation) ៨.អង្គការបេះដូងតូច ៩.អង្គការតំណក់ទឹក ១០.អង្គការបេសកកម្មជីវិតថ្មី ១១.អង្គការបណ្ដាញកុមារឥតព្រំដែនកម្ពុជា ១២.អង្គការ Friends International។

ឯកឧត្តមអគ្គនាយកក៏បានបញ្ជាក់ផងដែរថា ការផ្តល់ការអនុញ្ញាតឱ្យបើកមណ្ឌលដំណើរការថែទាំកុមារ គឺមានតែក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តែមួយគត់ដែលជាស្ថាប័នសមត្ថកិច្ច ហើយមណ្ឌលថែទាំមិនបានទួលស្គាល់ទេ គឺមណ្ឌលថែទាំនោះជាមណ្ឌលខុសច្បាប់។

សូមបញ្ជាក់ថា សារៈសំខាន់នៃការផ្តល់វិញ្ញាបនបត្រទទួលស្គាល់មណ្ឌល រួមមាន ១.ទប់ស្កាត់ការបើកមណ្ឌលដែលគ្មានគុណភាព និងអាណាធិបតេយ្យ ២.ទប់ស្កាត់ការរំលោភបំពានកុមារ ៣.ទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ៤.អាចត្រួតពិនិត្យបាននូវឥរិយាបថរបស់អ្នកថែទាំកុមារ និងទី៥.គ្រប់គ្រងបាននូវប្រភពហិរញ្ញវត្ថុរបស់អង្គការ៕

ព័ត៌មានជាប់ទាក់ទង

  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ បានអញ្ញើញចូលរួម ជាអធិបតីក្នុងពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនានិងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

    mosvy Author/
    3 ខែ​មិថុនា 2026
  • សារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

    mosvy Author/
    1 ខែ​មិថុនា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​ឧសភា 2026
  • រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩

    mosvy Author/
    15 ខែ​ឧសភា 2026
  • ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ”សៀវភៅ ស សង្គមកិច្ច”

    mosvy Author/
    10 ខែ​មេសា 2026