ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

អតីតយុទ្ធជននិងគ្រួសារ ទទួលអំណោយពីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង

mosvy
4 ខែ​ធ្នូ 2023

កំពង់ឆ្នាំង÷ នាល្ងាច ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសហការី បានចុះសួរសុខទុក្ខនិងនាំយកអំណោយទៅផ្ដល់ជូនអតីតយុទ្ធជនមួយគ្រួសារ និងនាំមន្ត្រីបច្ចេកទេសទៅត្រួតពិនិត្យ ដើម្បីជួយធ្វើរទេះរុញជូនស្ត្រីមានពិការភាព ១គ្រឿងជាកូនស្រី អតីតយុទ្ធជនដែលរស់នៅក្នុងភូមិអណ្ដូងជ្រៃ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។

លោក ជា សយ ជាអតីយុទ្ធជនមានពិការភាព អាយុ ៦៨ឆ្នាំ ប្រពន្ធឈឺស្លាប់ជាង ១០ឆ្នាំហើយ មានកូន ១២នាក់ បែកមានគ្រួសារ ៧នាក់ នៅលីវ ៥នាក់។ក្នុងនោះកូន ២នាក់កំពុងមានជំងឺនិងកូនប្រុសម្នាក់ទៀតជាមនុស្សគ។

អំណោយឧបត្ថម្ភរួមមានអង្ករ ២៥គីឡូ មី ១កេស ទឹកសុទ្ធ ១កេស ត្រីទឹក ១យួរ កន្ទេល១ សារុង១ និងថវិកា ៥ម៉ឺនរៀលផងដែរ៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026