ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

តំណាងក្រសួងសង្គមកិច្ចចូលរួម សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ សម្រាប់ការពិនិត្យជាសកលតាមកាលកំណត់ (UPR) ជុំទី៤

mosvy
6 ខែ​ធ្នូ 2023

ភ្នំពេញ៖ ថ្ងៃពុធ ទី០៦ ខែធ្នូ ឆ្នាំ២០២៣ តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការ  បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ សម្រាប់ការពិនិត្យជាសកលតាមកាលកំណត់ (UPR)។ សិក្ខាសាលាបានរៀបចំឡើងរយៈពេញមួយថ្ងៃ ដោយមានការសហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ក្នុងការផ្ដល់មតិយោបល់ ឬធាតុចូលផ្សេងៗទៅលើសេចក្ដីព្រាងរបាយការណ៍ UPR ជុំទី៤ របស់កម្ពុជា និងដើម្បីឱ្យមានអនុលោមភាពជាមួយនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលលើកទឹកចិត្តឱ្យមានការពិគ្រោះយោបល់ឱ្យបានទូលំទូលាយ ពិសេសផ្តោតជាមួយសង្គមស៊ីវិល។

គោលបំណងនៃសិក្ខាសាលាគឺដើម្បីផ្តល់វេទិកាសម្រាប់រដ្ឋាភិបាល ដើម្បីរៀបចំរបាយការណ៍ថ្នាក់ជាតិ បន្ទាប់ពីឆ្លងកាត់ដំណើរការពិគ្រោះយោបល់ថ្នាក់ជាតិ ជាមួយភាគីពាក់ព័ន្ធទាំងអស់។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ  សមាជិករាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ មន្ត្រីជំនាញបច្ចេកទេស សង្គមស៊ីវិល និងមន្រ្តីពាក់ព័ន្ធ  ក្រោមអធិបតីភាព ឯកឧត្តម កែវ រ៉េមី  ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

ឯកឧត្តមប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ការពិនិត្យឡើងវិញជាសកល តាមកាលកំណត់ គឺជាយន្ដការសិទ្ធិមនុស្សតែមួយគត់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលមានការចូលរួមពីប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំង ១៩៣ប្រទេស និងធ្វើឡើងរៀងរាល់ ចន្លោះពីបួនឆ្នាំកន្លះទៅប្រាំឆ្នាំម្ដង ខណៈយន្ដការនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសទាំងអស់ តាមរយៈការចែករំលែកឧត្តមានុវត្ត និងការផ្ដល់ជំនួយបច្ចេកទេសរវាងរដ្ឋនានា និងដៃគូផ្សេងៗទៀត ហើយក៏ដើម្បីធានាថា ស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសទាំងអស់ត្រូវបានលើក យកមកជជែកពិភាក្សានៅចំពោះមុខរដ្ឋដទៃទៀតដោយស្មើៗគ្នា។

លទ្ធផលទទួលបានមានដូចខាងក្រោម៖
១. ទទួលបាននូវធាតុចូលបន្ថែមពីក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងសង្គមស៊ីវិល
២. ទទួលបានរបាយការណ៍មួយ ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែករបស់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026