ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ ក្រសួង ស.អ.យ បានអនុញ្ញាតិ លោកស្រី ដេប៉ូរ៉ា កូមីនី ប្រធានយូនីសេហ្វប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារស្តីពីសិទ្ធិកុមារនៅកម្ពុជា

mosvy
7 ខែ​ធ្នូ 2023

ភ្នំពេញ÷ ថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអនុញ្ញាតិ លោកស្រី ដេប៉ូរ៉ា កូមីនី (Ms. Debora Comini) ប្រធានយូនីសេហ្វប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារស្តីពីសិទ្ធិកុមារនៅកម្ពុជា។

គណៈកម្មាធិការផ្តល់អនុសាសន៍ឲ្យរដ្ឋភាគី ធានាការសម្រេចបាននូវសិទ្ធិកុមារស្របតាមអនុសញ្ញា និងពិធីសារបន្ថែមស្តីពីការចូលរួមរបស់កុមារក្នុងជម្លោះប្រដាប់អាវុធ និងពិធីសារបន្ថែមស្តីពីការជួញដូរ កុមារ ការធ្វើពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារ តាមរយៈនីតិវិធី នៃការអនុវត្តគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០។ គណៈកម្មាធិការ ជំរុញឲ្យរដ្ឋភាគីធ្វើសមាហរណកម្ម រាល់គោលដៅ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទៅក្នុងក្របខ័ណ្ឌជាតិរបស់ខ្លួន និងធានាឲ្យមានការចូលរួមដ៏មានអត្ថន័យរបស់កុមារ ក្នុងការរចនា និងការអនុវត្តគោលនយោបាយ និងកម្មវិធីសំដៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង ១៧ចំណុចតាមដែលអាចធ្វើទៅបាន ហើយចំពោះបញ្ហាគាំពារសង្គមដែលមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនរងគ្រោះនិងងាយរងគ្រោះ មានដូចជាកម្មវិធីកញ្ចប់គ្រួសារ មាន ៥ចំណុចគឺ ១.កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ២.អ្នកផ្ទុកមេរោគអេដស៍ ៣.មនុស្សវ័យចាស់អាយុចាប់ពី ៦០ឆ្នាំឡើង ៤.ជនមានពិការភាព ៥.ការឧបត្ថម្ភជូនសិស្សានុសិស្សក្នុងគ្រួសារក្រីក្រចាប់ពីថ្នាក់១ ដល់ថ្នាក់ទី១២ និងកម្មវិធីកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ដែលមាន ៤ចំណុចគឺ ទី១.ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទី២.កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយ រងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា ទី៣.កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជួនគ្រួសារងាយរង ហានិភ័យ ក្នុងអំឡុងពេលមានទឹកជំនន់ និងទី៤.កម្មវិធីនានាត្រៀមឆឆ្លើយតបនឹងគ្រោះអាសន្ននាពេលខាងមុខ៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026