ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

គ្រួសារសមាជិកអតីតយុទ្ធជនចំនួន ៣គ្រួសារ ស្ថិតនៅក្នុងស្រុករលាប្អៀរ និងស្រុកកំពង់ត្រឡាច ទទួលថវិកាបេឡាមរណសង្រ្គោះនិងលិខិតចូលរួមមរណទុក្ខ

mosvy
13 ខែ​ធ្នូ 2023

កំពង់ឆ្នាំង÷ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ លោកវរ:សេនីយ៍ឯក ស្រី ម៉ាច មេបញ្ជាការង តំបន់ប្រតិបត្តិការសឹករងខេត្ត និងលោក សុវណ្ណវឌ្ឍនា ប្រធានការិយាល័យបេឡាជាតិ អតីតយុទ្ធជនខេត្ត តំណាង ឯកឧត្តម អ៊ុ សុភា ប្រធានសមាគមអតីតយុទ្ធជនខេត្ត រួមជាមួយក្រុមការងារថ្នាក់ខេត្តស្រុកនិងកងកម្លាំងប្រដាប់អាវុធទាំងបី បានចុះប្រគល់ថវិកាបេឡាមរណភាពសង្រ្គោះចំនួន ១២ ០០០ ០០០រៀល និងលិខិតចូលរួមមរណទុក្ខ ជូនគ្រួសារសមាជិកអតីតយុទ្ធជនចំនួន ៣គ្រួសារ ស្ថិតនៅក្នុងស្រុករលាប្អៀរ និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រួមមាន

  • ១-លោកស្រី ពេជ្រ ស៊ុនគិរី ត្រូវជាកូនរបស់សពអតីតគ្រួសារពលីឈ្មោះ ស៊ុន លី ទទួលមរណភាពនៅ ភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។
  • ២-លោកស្រី ជៀប ជឺ ត្រូវជាប្រពន្ធរបស់សពនិវត្តជនឈ្មោះ នៅ នឿន ទទួលមរណភាពនៅភូមិត្រពាំងអំពិល ឃុំប្រស្និប ស្រុករលាប្អៀរ។
  • ៣-លោកស្រី ផុន សួយសាក់សុី ត្រូវជាកូនរបស់សពនិវត្តជនឈ្មោះ មាច សូត្រ ទទួលមរណភាពនៅភូមិត្រពាំងសំរោង ឃុំលង្វែកស្រុកកំពង់ត្រឡាច។

ជាចុងបញ្ចប់ ក្រុមគ្រួសារនៃសពបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា និងសូមគោរពជូនពរសម្តេចជួបប្រទះនូវពុទ្ធពរទាំងបួន ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ ឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមជាអធិបតីក្នុង«ពិធីប្រគល់-ទទួលសម្ភារៈឌីជីថលសម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា»  ចំនួន១១៦ឈុត ជូនដល់ឃុំ-សង្កាត់ចំនួន ១១៦ឃុំ-សង្កាត់ នៃខេត្តព្រៃវែង

    mosvy Author/
    20 ខែ​មីនា 2026
  • វីដេអូ Social Assistance Achievement in Cambodia 2016-2025

    mosvy Author/
    20 ខែ​មីនា 2026
  • The Achievement of Social Assistance Programmes in Cambodia

    mosvy Author/
    19 ខែ​មីនា 2026
  • អបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ឆ្នាំ២០២៦!

    mosvy Author/
    20 ខែ​មីនា 2026
  • រាជរដ្ឋាភិបាលចេញសារាចរ ស្តីពី ការរៀបចំទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026
  • សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026