ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ក្រសួងសង្គមកិច្ចចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់ជាង ១លានដុល្លារជាមួយអង្គការចំនួន៣ សម្រាប់ជួយកុមារក្រីក្រក្នុងសហគមន៍

mosvy
14 ខែ​ធ្នូ 2023

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាលចំនួន៣ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្នុងគោលដៅដើម្បីកាត់បន្ថយភាពក្រីក្រក្នុងសហគមន៍ក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តតាកែវ ក្នុងទំហំទឹកប្រាក់សរុបជាង ១លានដុល្លារអាមេរិក។


ពិធីចុះហត្ថលេខានេះធ្វើឡើងនៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានតំណាងក្រសួង ឯកឧត្តមរដ្ឋលេខាធិការ សួង ម៉េងឡុង ជាមួយតំណាងអង្គការស្ពាន អង្គការក្តីសង្ឃឹមដ៏ធំ និងអង្គការសុខសប្បាយ។

ឯកឧត្តមរដ្ឋលេខាធិការ សួង ម៉េងឡុង បានថ្លែងថា កិច្ចព្រមព្រៀងនេះនឹងជួយវិស័យសង្គមកិច្ចដោយបានឧបត្ថម្ភគាំទ្រដល់កុមារក្រីក្រងាយរងគ្រោះ និងគ្រួសារក្រីក្រក្នុងសហគមន៍ ឱ្យទទួលបានការរស់នៅសមរម្យ ទទួលបានការសិក្សានៅសាលាឯកជន ឬតាមសាលារដ្ឋ។

តាមរយៈកិច្ចព្រមព្រៀងនេះអង្គការស្ពាន គ្រោងចំណាយថវិកា ៧២ម៉ឺនដុល្លារ សម្រាប់ផ្តល់ផ្ទះជូនដល់ស្ត្រីមេម៉ាយកូនតូចៗច្រើន និងគ្រួសារក្រីក្រក្នុងសហគមន៍ ធ្វើបង្គន់អនាម័យ អណ្តូងទឹក សរុបចំនួន ៤៥០គ្រួសារក្នុងខេត្តកំពង់ចាម និងខេត្តតាកែវ។

សម្រាប់អង្គការក្តីសង្ឃឹមដ៏ធំ មានគម្រោងថវិកាចំនួនជាង ១១ម៉ឺនដុល្លារសម្រាប់ផ្តល់ការអប់រំចំណេះទូទៅពីមត្តេយ្យសិក្សាដល់មធ្យមសិក្សាសម្រាប់កុមារក្នុងសហគមន៍ និងជួយឧបត្ថម្ភកុមារកំព្រាជាប្រាក់ប្រចាំខែ ជាពិសេសផ្តល់ឱកាសការងារដល់ប្រជាជនក្នុងសហគម៍ក្នុងស្រុកភូមិថ្មី ឃុំរវៀង សុ្រកសំរោង ខេត្តតាកែវ។


ដោយឡែកអង្គការសុខសប្បាយ មានទិសដៅអនុវត្តគម្រោងថវិកាជិត ៣០ម៉ឺនដុល្លារ លើការគាំទ្រសេវាថែទាំងសុខភាព និងការសង្គ្រោះបន្ទាន់ដល់សិស្សានុសិស្សរបស់អង្គការសុខសប្បាយ ឧបត្ថម្ភដល់គ្រួសារក្រីក្រក្នុងសហគមន៍ សរុបចំនួន ១៥គ្រួសារក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026