ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចចូលរួមក្នុងពិធីប្រកាសឱ្យប្រើប្រាស់ជាផ្លូវការកញ្ចប់ឧបករណ៍និងគោលការណ៍ណែនាំសម្រាប់ការធ្វើមូលដ្ឋានីយកម្មអាស៊ាននិងសិក្ខាសាលាលើកកម្ពស់ចំណេះដឹងអំពីការធ្វើមូលដ្ឋានីយកម្មស្តីពីស្ត្រីសន្តិភាព និងសន្តិសុខ នៅព្រះរាជាណាចក្រកម្ពុជា

mosvy
15 ខែ​ធ្នូ 2023

ភ្នំពេញ÷ ថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច និងលោក ថេង ឆវិរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ជាតំណាងគណៈកម្មាធិការអាស៊ានស្តីពីការលើកកម្ពស់ និងការពារសិទ្ធិស្រ្តី និងកុមារ បានចូលរួម ក្នុងពិធីប្រកាសឱ្យប្រើប្រាស់ជាផ្លូវការកញ្ចប់ឧបករណ៍និងគោលការណ៍ណែនាំសម្រាប់ការធ្វើមូលដ្ឋានីយកម្មអាស៊ាននិងសិក្ខាសាលាលើកកម្ពស់ចំណេះដឹងអំពីការធ្វើមូលដ្ឋានីយកម្មស្តីពីស្ត្រីសន្តិភាព និងសន្តិសុខ នៅព្រះរាជាណាចក្រកម្ពុជា ( Launch of the ASEAN Localisation Toolkit and Guideline and Awareness Raising Workshop on Localization of Women, Peace and Security in Cambodia) ក្រោមអធិបតីយភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដែលមានតំណាង សមាជិករដ្ឋសភា តំណាងក្រសួងពាក់ព័ន្ធ ស្ថានទូត តំណាង ACWC ACW UN WOMEN អង្គការដៃគូ នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ។

ពិធីប្រកាសឱ្យប្រើប្រាស់ជាផ្លូវការកញ្ចប់ឧបករណ៍និងគោលការណ៍ណែនាំសម្រាប់ការធ្វើមូលដ្ឋានីយកម្មអាស៊ាននិងសិក្ខាសាលាលើកកម្ពស់ចំណេះដឹងអំពីការធ្វើមូលដ្ឋានីយកម្មស្តីពីស្ត្រីសន្តិភាព និងសន្តិសុខ ត្រូវបានរៀបចំឡើងក្រោមការសម្របសម្រួលរបស់ក្រសួងកិច្ចការនារី និងអង្គការសហប្រជាជាតិស្រ្តី (UN Women)។

ពិធីននេះមានគោលបំណង ១. លើកកម្ពស់ចំណេះដឹងពាក់ព័ន្ធនឹងរបៀបវារៈស្តីពីស្ត្រីសន្តិភាព និងសន្តិសុខ ជូនដល់ភាគីពាក់ព័ន្ធសំខាន់ៗរបស់រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងអ្នកតំណាងមកពីអាស៊ាន។ ២. លើកកម្ពស់ភាពពាក់ព័ន្ធនៃកិច្ចខិតខំប្រឹងប្រែងរវាងការអនុវត្តផែនការសកម្មភាពថ្នាក់តំបន់និងការធ្វើមូលដ្ឋានីយកម្មនៅថ្នាក់ជាតិលើរបៀបវារ:ស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ តាមរយៈការប្រើប្រាស់កញ្ចប់ឧបករណ៍ និងគោលការណ៍ណែនាំនៃផែនការសកម្មភាពថ្នាក់តំបន់ ស្តីពីស្ត្រីសន្តិភាព និងសន្តិសុខ។ ៣. ចែករំលែកបទពិលោធន៍និងមេរៀនដែលបានសិក្សាពីប្រទេសផ្សេងៗនៅក្នុងតំបន់ រួមទាំងគំរូនៃផែនការសកម្មភាពថ្នាក់ជាតិស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ។ ៤. កំណត់សកម្មភាពជាអាទិភាពដែលពាក់ព័ន្ធនឹងប្រទេសកម្ពុជា ចេញពីផែនការសកម្មភាពថ្នាក់តំបន់ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ។

ពិធីប្រកាសឱ្យប្រើប្រាស់ជាផ្លូវការកញ្ចប់ឧបករណ៍និងគោលការណ៍ណែនាំសម្រាប់ការធ្វើមូលដ្ឋានីយកម្មអាស៊ាន មានការអញ្ចើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គទូត គណៈកម្មការអាស៊ានស្តីពីស្រ្តី គណៈកម្មាធិការអាស៊ានស្តីពីការលើកម្ពស់សិទ្ធស្រ្តី និងកុមារ ស្ថាប័នតាមវិស័យពាក់ពន្ធ័នឹងអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន សរុបចំនួន ១០០នាក់៕

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ ឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមជាអធិបតីក្នុង«ពិធីប្រគល់-ទទួលសម្ភារៈឌីជីថលសម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា»  ចំនួន១១៦ឈុត ជូនដល់ឃុំ-សង្កាត់ចំនួន ១១៦ឃុំ-សង្កាត់ នៃខេត្តព្រៃវែង

    mosvy Author/
    20 ខែ​មីនា 2026
  • វីដេអូ Social Assistance Achievement in Cambodia 2016-2025

    mosvy Author/
    20 ខែ​មីនា 2026
  • The Achievement of Social Assistance Programmes in Cambodia

    mosvy Author/
    19 ខែ​មីនា 2026
  • អបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ឆ្នាំ២០២៦!

    mosvy Author/
    20 ខែ​មីនា 2026
  • រាជរដ្ឋាភិបាលចេញសារាចរ ស្តីពី ការរៀបចំទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026
  • សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026